ខេត្តកណ្តាលៈ ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងភូមិគ្រឹះមួយកន្លែង តាមបណ្តោយផ្លូវលេខ២១A ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រតិបត្តិការនេះត្រូវបានដកថយទៅវិញ នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ បន្ទាប់ពីម្ចាស់ភូមិគ្រឹះបានមកដល់ហើយចាក់សោរគ្រប់បន្ទប់ឲ្យកម្លាំងសមត្ថកិច្ចចូលឆែកឆេរ ដោយពុំបានឃើញមុខសញ្ញា និង វត្ថុតាងដែលគួរឲ្យសង្ស័យឡើយនោះ ។ នេះបើតាមប្រភពពត៌មានពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ។
ប្រភពបានបន្តទៀតថា គ្រាដែលកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធនោះ ម្ចាស់ផ្ទះមិននៅផ្ទះទេ ដោយចាក់សោរទាំងទ្វារផ្ទះ និង ទ្វាររបង លុះក្រោយពីធ្វើការស្រាវជ្រាវរកបានលេខទូរស័ព្ទម្ចាស់ផ្ទះ ក៏បានទំនាក់ទំនងហៅម្ចាស់ផ្ទះឲ្យមកចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីឲ្យគាត់មកចាក់សោរទ្វារផ្ទះដើម្បីរុករកមុខសញ្ញានិងវត្ថុតាង ។ ប៉ុន្តែក្រោយពីការធ្វើការឆែកឆេរហើយ ពុំឃើញអ្វីដែលគួរឲ្យសង្ស័យទាល់តែសោះ ។
ពាក់ព័ន្ធនិងករណីនេះលោក ទិត សុចិត្រា ព្រះរាជអាជ្ញារងខេត្តកណ្តាល បានប្រាប់អ្នកសារពត៌មាន ថា: លទ្ធផលចុះឆែកឆេរផ្ទះសង្សយ័ការស្នាក់នៅរបស់ជនជាតិចិនប្រើប្រាស់ប្រពន្ធ័Internet ស្វែងរកផលប្រយោជន៍គឺទាំងវត្ថុតាងនិងតំរុយបទល្មើសគ្មានទេ ។
លោកព្រះរាជអាជ្ញារងបានបន្ថែមទៀតថា ដោយមានសុំគោលការណ៍ថាផ្ទះខាងលើនោះមានបទល្មើសពាក់ពន្ធ័ទៅនិងការស្នាក់នៅរបស់ជនជាតិចិនមួយចំនួនសង្សយ័ប្រើប្រពន្ធព៍តមានវិទ្យាមួយចំនួនដើម្បីស្វែងរកផលប្រយោជន៍ ហើយគេសុំគោលការឆែកឆេរ និងសុំអោយព្រះរាជអាជ្ញាមូលដ្ឋានសម្របសម្រួលដើម្បីឆែកឆេរ ហើយចំពោះម្ចាស់ផ្ទះក៍ឯកភាពអោយយើងឆែកឆេរដែរ បន្ទាប់ពីឆែកឆេររួចគឺទាំងវត្ថុតាងនិងតំរុយបទល្មើសគ្មានទាំងអស់ក៍អោយកម្លាំងដកទៅ។
ម្ចាស់ផ្ទះសង្ស័យ ឈ្មោះ ម៉ារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕ ស្អាងជ័យ