ខេត្តរតនគិរី ៖ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ សង្ស័យត្រូវរូវជាមួយក្រុមឈ្មួញរកសុីដឹកឈើខុស ច្បាប់នៅតាមព្រំដែនកម្ពវៀជា-វៀតណាម។ប៉ុន្ដែរឿងនេលោកឡេងយុគនាយផ្នែករដ្ឋបាលបរកែវបានប្រាប់អ្នកយកព័ត៌មានថាប្រជាពលរដ្ឋរកសុីដឹកឈើបន្ដិចបន្ដួចលោកមិអាចបង្រ្គាបតាមច្បាប់បានទេ ពីព្រោះអោយតែចាប់គាត គាត់លើកទាំងភូមិមកព័ទ្ធបើលោកនិយាយតែរបៀបនឹងលោក អសុមាតភាពទៅហើយនៅខេត្ដរតនគិរីបច្ចុប្បន្ននេះទីផ្សារឈើប្រណីតហាក់បានកំរើកឡើងវិញនៅគ្រប់ទីកន្លែងជាពិសេសនៅតាមច្រករបៀងឃុំញ៉ាងក្នុងស្រុកអណ្ដូងមាសនិងនៅច្រកទ្វារអន្ដរជាតិស្រុកអូរយ៉ាដាវ។
ប្រភពបានឱ្យដឹងថាក្រុមឈ្មួញដែលរកសុីដឹកឈើមិនស្របច្បាប់ជាច្រើនក្រុមនៅរតនគិរីភាគច្រើនជាបងប្អូនមន្រ្ដីក្នុងខេត្តនោះបានប្រើរូបភាពដោយយកប្រពន្ធកូននិងសាច់ញាតិរបស់ខ្លួនដើម្បីឱ្យធ្វើសកម្មភាពក្នុងការដឹកជញ្ជូនឈើខុសច្បាប់ពីតាមបណ្ដាលស្រុកនានាដើម្បីលក់ធ្វើអាជីវកម្ម។
ប្រភពបានឱ្យដឹងទៀតថាដោយមានការប្រើប្រាស់អំណាចប្រដាប់អាវុធយកមករជីវកម្មមិនស្របច្បាប់នោះហើយយទើបធ្វើឱ្យសមត្ថកិច្ចពាក់ព័ន្ធនៅខេត្ដនេះបង្ខំចិត្តក្បត់នឹងកាតពកិច្ចរបស់ខ្លួនគឺមិនបង្រ្កាបរាល់ការដឹកឈើនោះឡើយហើយសមង្ថកិច្ចខ្លះបានងាកទៅនិយាយពីសេវ៉ាក្រោមតុវិញ។
ជាក់កាលពីថ្ងៃទី១ខែកកដ្ដាឆ្នាំ២០១៧មានក្រុមឈ្មួញជាច្រើនក្រុមបានដឹកឈើតាមម៉ូតូរាប់រយគ្រឿងយកទៅលក់នៅចំណុចដូចខាងលើយ៉ាងអនាធិ
បតេយ្យផុតចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវត្រៀបត្រានៅមិនទាន់បានទប់ស្កាត់ឬធ្វើការបង្ក្រាបនៅឡើយទេ។
ពាក់ព័ន្ធក្នុងរឿងនេះលោកឡេងយុគនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបរកែវ.អូរយ៉ាដាវនិងស្រុកអណ្ដូងមាសកាលពីថ្ងៃទី១ ខែកកដ្ដាឆ្នាំ២០១៧បានប្រាប់ភ្នាក់ងារអង្គភាពនគរដ្រេហ្គនឱ្យដឹងតាមទូរស័ព្ទថាការដឹកជញ្ជូនឈើតាមម៉ូតូរបស់ប្រជាពលរដ្ឋទៅលក់នៅតាមចំណុចដូចខាងលើនោះយើងមិនអាចធ្វើការបង្រ្កាបតាមច្បាប់បានទេ។
លោកនាយផ្នែកបានរដ្ឋបាលព្រៃឈើបរកែវបានឱ្យដឹងទៀតថាកន្លងមកយើងធ្លាប់នាំកម្លាំងចុះទៅបង្ក្រាប់រាល់ការដឹកជញ្ជូនឈើរបស់ប្រជាពលរដ្ឋនោះដែរប៉ុន្ដែកាលណោះពួកគេបានកែនគ្នាជាច្រើននាក់មកបំរុងធ្វើការបះបោលើសមត្ថកិច្ចយើងវិញ។ ប៉ុន្ដែកាដែលសមត្ថកិច្ចមិនធ្វើការបង្ក្រាបក្រុមឈ្មួញរកសុីឈើខុសច្បាប់ទាំងនោះផ្ដើមឱ្យមានការសង្ស័យថាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅខេត្ដនេះបានទទួលប្រាក់ពីក្រុមឈ្មួញទុច្ចរិតនោះរួចទៅហើយ ៕ ដោយសាយ ប៉ូច