ឃាត់ខ្លួន១០នាក់អប់រំ៧នាក់បញ្ជូន៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ស្តីពីលទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការអនុវត្តផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះកម្លាំងបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន ១០នាក់ រួមទាំងវត្ថុតាង និងសម្ភារ ព្រមទាំងបានធ្វើការផ្សព្វផ្សាយស្តីអំពីផលប៉ះពាល់នៃគ្រឿងញៀនផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី០១.០២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខ្ទមមួយកន្លែង ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ និងតំបន់ផ្សេងៗទៀតនៃស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន ១០នាក់ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ហើយជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ ខូយ លីហួរ ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ ទី២ ឈ្មោះ ជួរ រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំង ២នាក់ បច្ចុប្បន្ន ស្នាក់នៅជួល ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ទី៣ ឈ្មោះ យាន សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ-ឃុំអូរសណ្ដាន់ ស្រុកក្រគរ ទី៤ ឈ្មោះ ភួង សើន ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ ទី៥ ឈ្មោះ ហុង គារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំង ២នាក់នេះ បច្ចុប្បន្ន មានទីលំភូមិស្រែឬស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ទី៦ ឈ្មោះ ប៉ែន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ និងទី៧ ឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិកំប៉ះ ឃុំឈើតុំ ស្រុកក្រគរ ជនសង្ស័យទាំងចំនួន ០៧នាក់ខាងលើនេះ បានធ្វើអប់រំដោយមានអ្នកធានា និងលាយលក្ខជាអក្សត្រឹមត្រូវតាមនីតិវិធី។

លោក វរសេនីយ៍ត្រី អធិការរងបន្តថា ចំណែក ៣នាក់ទៀត ទី១ ឈ្មោះ ដាង ប៊ុនលី ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ ទី២ ឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរ និងទី៣ ឈ្មោះ រិទ្ធិ សុធា ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំង ៣នាក់ខាងលើនេះ បច្ចុប្បន្ន មានទីលំភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជនសង្ស័យទាំងចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភាររួមមាន ម៉ូតូម៉ាក ស្កុពី ពណ៏ស ពាក់ស្លាកលេខ ពោធិសាត់ 1B 3696 ចំនួន ០១គ្រឿង ដាវសាមូរ៉ៃចំនួន ០៣ដើម ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់តូច កាបូបដៃពណ៏ខ្មៅចំនួន ០១ លុយចំនួន ២២.០០០រៀល ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ត្រូវបានបំពេញនីតីវិធីបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ចែងតាមនីតិវិធីបន្ត។

លោក ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តទៀតថា ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនាញបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ និងធ្វើការអប់រំអំពីខ្លឹមសារភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច ពោលផ្តោតលើការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបានចំនួន ០៣លើក តាមរយៈវេទិការសាធារណៈដែលមានប្រពលរដ្ឋចូលរួមចំនួន ១៥២នាក់ ក្នុងនោះមនុស្សស្រីចំនួន ៧៨នាក់ ដែលបានប្រារពធ្វើឡើងនៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ និងភូមិជជក ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print