ភ្នំពេញ÷ យុវជនម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ឃ្មួញ ចាប់ខ្លួនពីបទរំលោភសេពសន្ឋវៈលើអនិថិជន ជាក្មេងស្រីអាយុត្រឹមតែ៥ឆ្នាំប៉ុ ណ្ណោះ ប្រព្រឹត្តជាក់ស្តែង កាលពីវេលាម៉ោង៧កន្លះ ព្រលប់ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៧ នៅភូមិសែនសុខទី៣ សង្កាត់សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បុរសជាប់ចោទខាងលើឈ្មោះ ហឿន សុភ័ក្ត្រ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅផ្ទះ លេខ២៤ក្នុងភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប៉ូលិសបាននិយាយថា÷ នៅមុនពេលឃាត់ខ្លួនជនជាប់ចោទរូ បនេះ តាមរយះការបំភ្លឺរបស់សាក្សីនិងជនរងគ្រោះបា នបញ្ជាក់ថា មុនដំបូងជនសង្ស័យឈ្មោះ ហឿន សុភ័ក្ត្រ បានល្បួងហៅក្មេងស្រីរងគ្រោះឈ្មោះ ម៉េង ហ៊ាង អាយុ៥ឆ្នាំជាកូនរបស់អ្នករស់នៅផ្ទះក្បែរគ្នារំលង៤ផ្ ទះអោយឡើងមកលើផ្ទះ ជួយញិចមុនលើផ្ទៃមុខ អោយខ្លួន។ ប៉ុន្តែបន្តិចក្រោយមក ដោយសារគេមានអារម្មណ៍ឆ្គួតៗចង់រួ មភេទជននេះបានអោយក្មេងស្រីរងគ្រោះស្ រាតខោចេញ រួចយកដៃស្ទាបអង្អែលប្រដាប់ភេទរបស់ក្មេងស្រី បន្ទាប់មកក៏ឡើងពោបពីលើចាប់រំលោ ភតែពេលនោះក្មេងស្រីរងគ្រោះបានស្រែកយំ ហើយគាប់ជួនឈ្មោះ ហឿន ហ៊ន ជាបងបានមកដល់នៅខាងក្រោមផ្ទះបានឮសម្លេងក្មេងយំ ក៏ស្ទុះឡើងលើផ្ទះមើលឃើញជាក់ស្តែ ងក៏ ប្តឹងប៉ូលិសអោយមកអន្តរាគមចាប់ខ្ លួនគេតែម្តង។
ជំហានដំបូងជននេះប៉ងប្រកែកដោះសារ ប៉ុន្តែដោយសារមានសាក្សី និងចម្លើយបំភ្លឺរបស់កុមារីរងគ្រោះ គ្រប់គ្រាន់ ទើបរូបគេបានសារភាពថា ពិតជាបានចាប់នាងប៉ងរំលោភមែនតែមិនទាន់បានសម្រេ ចទេត្រូវគេទាន់បង្ករការភ្ញាក់ផ្ អើល៕ តុង សីហា