អាជ្ញាធរខេត្តព្រះសីហនុធូរលុង លើវិធានការទប់ស្កាត់លក់-ទិញដីព្រៃលើកោះរុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដីព្រៃនៅលើតំបន់កោះរុងដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជម្រុញអោយអាជ្ញាធរខេត្តអភិរក្សការពារ ទប់ស្កាត់ការរុរានទន្រ្ទាននោះ មកទល់ពេលនេះកាន់តែបង្កើនអោយមានបទល្មើសច្រើនជាងមុន និងមានអ្នកមុខអ្នកការ ខ្សែអ្នកធំកេណ្ឌពលរដ្ឋកាប់រុករាន និងយកប្រជាពលរដ្ឋក្រីក្រអោយទៅរស់នៅចាំដីបំភ័ន្តភ្នែកថ្នាក់លើ ពិសេសបើកជាចំហរអោយមានការទិញ-លក់យ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមឈ្មួញមានអំណាច និងសម្របសម្រួលពីមន្រ្តីគ្រប់គ្រងកោះរុងគ្រប់ជាន់ថ្នាក់ ចាប់តាំងពីមេភូមិ-ចៅសង្កាត់ -ចៅសង្កាត់រងទី១និងទី២ និង ប្រធានអន្តរវិស័យរបស់រដ្ឋបាលសាលាខេត្តមានភារកិច្ចគ្រប់គ្រងនៅកោះរុងនោះថែមទៀត។

តាមរយះភាពធូរលុង ខ្វះការទទួលខុសត្រូវពីអាជ្ញាធរខេត្តមន្ត្រីពាក់ព័ន្ធ បណ្តាលអោយមានការកាប់រុករានបន្តយ៉ាងអនាធិបតេយ្យ ដោយអ្នកមានលុយ មានអំណាច បានជួលកម្មករ កាប់រានព្រៃនិងរំលោភយកដីឆ្នេរ ហើយធ្វើផ្ទះតូចៗ ជួលកម្មករពីខាងក្រៅមកយាម ដើម្បីប្រើរូបភាពថាជាពលរដ្ឋក្រីក្រម្ចាស់ដី ម្ចាស់ស្រុក ដោយមានកំលាំងចាំជួយកាងនៅពីក្រោយក៏ដូចជាអន្តរាគមន៍ជាដើម។

សកម្មភាពទាំងនេះវាផ្ទុយទាំងស្រុងនិងការអះអាងរបស់លោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ យន្ត មីន ដែលធ្លាប់ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអ្នកជាប់ពាក់ព័ន្ធ សកម្មភាពទិញលក់និងចូលទៅកាប់ទន្ទ្រានដីព្រៃថ្មីៗនេះ នឹងត្រូវប្រឈមការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះ លោកយន្ត មីន ក៏បានប្រកាសមិនទទួលស្គាល់ ចំពោះសកម្មភាពទិញ-លក់ដីព្រៃ ដែលជនអនាធិបតេយ្យ ឃុបឃិតកាប់រាន ដីព្រៃរដ្ឋហាមឃាត់ ខុសច្បាប់ នៅលើសង្កាត់កោះរ៉ុងនោះទេ។ ផ្ទុយទៅវិញតើលោកអភិបាលខេត្តពិតជាមិនបានជ្រាបរឿងនេះកើតឡើងឬយ៉ាងណា?

នគរដ្រហ្គនសូមបង្ហាញពីឯកសារទិញ-លក់ដីព្រៃហាមឃាត់នៅតំបន់កោះរុងដូចខាងក្រោមនេះ គឺទៅជាការមានសិទ្ធទិញ-លក់ដី មានសិទ្ធកាន់កាប់នៅកោះរុងនេះខ្លះៗ ក្នុងនោះក៏មានមេគយ និងអ្នកមានខ្សែធំៗជាច្រើនទៀតយ៉ាងសន្ធឹកសន្ធាប់។

ពាក់ព័ន្ធករណី«នគរដ្រេហ្គន»មិនអាចធ្វើការទំនាក់ទំនងបានទេពីលោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧៕ ដោយ៖ ល័ក្ស្មុី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print