បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករង​របួស២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បើករថយន្តកាមរីបាឡែន​បត់ឆ្លងផ្លូវមិន​ បានប្រុងប្រយត្ន័ជ្រុលទៅម៉ូតូបណ្ដាលឲ្យបុរស២នាក់រងរបួសមធ្យម​ រថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំ ។ ហេតុការនេះបានកើតឡើងកាលពីវេលា​ម៉ោង​ ១០​ និង៣០នាទី យប់ថ្ងៃទី០៣​ ខែកក្ដដា​ ឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី​ ត្រង់ចំណុចមុខ​ ក្រសួងការពារជាតិ​ សង្កាត់វាលវង្ស​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

យោងបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌​ ទឹកប្រាក់ពាក់លេខ​ភ្នំពេញ​ 2J-4281 បើកបរដោយស្ត្រីម្នាក់និងមានកូនតូច២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ សហពន្ធ័រុស្សីទិដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងឆ្លងផ្លូវតែទើបឆ្លងបានពាក់កណ្ដាលផ្លូវ​ ក៏ស្រាប់តែមានម៉ូតូម៉ាក​ Wave​  ពណ៌ខ្មៅមួយគ្រឿង​ គ្មានស្លាក​លេខបើកបរនិងរួមដំណើរបុរស២ នាក់ក្នុងទិសដៅបញ្ច្រាស់គ្នាបានជ្រុលមកបុកចំពីមុខបណ្ដាលអោយដួលរងរបួសមធ្យមរលាត់ជើង​ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយអោយភាគីទាំងពីរចរចាគ្នាដោយខាងរថយន្តសងទៅខាងម៉ូតូចំនួន៦០ដុល្លា​ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ​  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print