ភ្នំពេញ ៖ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧កន្លងមក គណៈកម្មការខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ សហការណ៍ជាមួយអាជ្ញាធរក្រុងព្រះ សីហនុ អាជ្ញាធរមូលដ្ឋាន សង្កាត់ និងមន្ត្រីជុំនាញអង្គភាពពាក់ព័ ន្ធ បានចុះរុះរើសំណង់ខុសច្បាប់សា ងសង់រំលោភ លើផ្លូវសាធារណះ ដែលមានទីតាំងស្ថិតនៅក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ រហូតមកដល់ពេលនេះមានរយះពេលប្រមា ណជិតមួយខែទៅហើយ នៅតែមិនមានការរុះរើសំណង់រោងចំអិ នអាហារ និងរោងម៉ាស៊ីនភ្លើងដែលសង់រំលោ ភមកលើផ្លូវសាធារណះចេញទៅតាមលិខិ តជូនដំណឹងរបស់រដ្ឋបាលសាលាខេត្ត ដែលជាសកម្មភាពផ្គើនរបស់ម្ចាស់កា ស៊ីណូខាងលើទៅនិងចំណាត់ការរបស់ រដ្ឋបាលសាលាខេត្តក្នុងការរៀបចំ សណ្តាប់ធ្នាប់និងកែរលំអរសោភ័ណភា ពទីក្រុង។
គួររំលឹកឡើងវិញដែរថាកន្លងមក រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំ ណឹងលេខ ៣២៧/១៧ សជណ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៧ ទុករយៈពេល៥ថ្ងៃ ឱ្យម្ចាស់កាស៊ីណូម៉ាកាវ ដ៍ធំ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ឱ្យរុះរើសំណង់របស់ខ្លួនដែលបានសា ងសង់មិនមានច្បាប់អនុញ្ញតិ រំលោភលើចំណីផ្លូវសាធារណរបស់រដ្ ឋ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្ តាប់ធ្នាប់សាធារណះ ជាពិសេសធ្វើឲ្យបាត់បង់បាត់បង់សោ ភ័ណ្ឌភាពទីក្រុងទេសចរណ៍ ។ ប៉ុន្តែរហូតមកដល់ពេលនេះសំណង់ទាំ ងពីខាងលើ់ដែលម្ចាស់កាស៊ីណូបានព្ រមព្រៀងនិងផ្តិតមេដៃនៅលើកំណត់ហេ តុថានិងរុះរើដោយខ្លួនឯងតែរហូ តមកដល់ពេលនេះកិច្ចសន្យា ខាងលើហាក់បីដូចជាមិនមានប្រសិទ្ ធឡើយ ព្រោះសំណង់នៅតែបង្អួតខ្លួន លើចំណីផ្លូវសាធារណះដដែល។
លោកស៊្រុន ស៊្រន់អិបាលរងខេត្តនិងជាប្រធា នគណះកម្មាធិការត្រួតពិនិត្យកិច្ ចការសំណង់បានឲ្យដឹងថាជុំវិញបញ្ ហារខាងលើលោកនិងសុំគោលការណ៍ពី ឯកឧត្តមអភិបាលខេត្តជាថ្មីដើម្បី បន្តនិតិវិធីពីច្បាប់សំណង់ មិនអាចបណ្តែតបណ្តោយឲ្យមានការសា ងសង់ទាំងបំពានច្បាប់បានទេ។
តាមការបង្ហើបឲ្យដឹងក្រៅផ្លូវកា រដោយមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងសំណង់កាស៊ីណូខាងលើជាកម្ មសិទ្ធរបស់លោក ហួន សំណាង ហៅ (ក្រេង )ហើយបានជួលឲ្យទៅជនជាតិចិនបើកប្ រកបរបរកាស៊ីណូជាច្រើនឆ្នាំកន្លង មក។ ហើយកន្លងមកនេះល្បីថា មានអ្នកធំ មានអំណាចកាងនៅពីក្រោយខ្នងផងដែរ បានជាហ៊ានសាងសង់សំណង់រំលោភមកលើ ចំណីផ្លូវសាធារណះបែបនេះ។ប៉ុន្តែ បើទោះជាមានការលើកឡើងបែបនេះក្តី គ្រាន់តែជាប្រភពនៅក្រៅផ្លូវកា រប៉ុណ្ណោះ ហើយអាជ្ញាធរខេត្ត មិនអនុញ្ញតិឲ្យមានវប្បធម៏អន្តរា គមផ្សេងៗ បន្តការសាងសង់សំណង់បំពានច្បាប់ បានដែរ៕ ឆ្លាម សមុទ្រ