នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី ២ខែក្កកដា កន្លងមក គណបក្សគណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រី Shinzo Abe បានទួលបរាជ័យដ៏ជួចត់នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងតូក្យូ ជាសញ្ញាមិនល្អ មួយសម្រាប់គណបក្ស ពេលបោះឆ្នោត ជ្រើសរើស មេដឹកនាំនាពេលខាងមុខ។ លោកស៊ីនហ្ស៊ូអាបេប្រកាសថានិង ធ្វើការកែទម្រង គណបក្ស ក្រោយការបរាជ័យនេះ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បាននាំគ្នាវាយតម្លៃថានៅក្នុងការបោះឆ្នោតនេះ គណបក្សអភិរក្សនិយមរបស់លោក Shinzo Abe វិញ ត្រូវទទួលបរាជ័យយ៉ាងជូរចត់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងនេះ ដោយ បានបាត់បង់អសនៈជិតពាក់កណ្តាល។ការបរាជ័យរបស់បក្សអភិរក្សនិយម”នេះ គឺជាដោយសារតែមានការលេចឡើងរឿងអាស្រូវមួយចំនួនក្នុងពេលថ្មីៗនេះ ដែលជាប់ពាក់ព័ន្ធលោកអាបេផងនិងបណ្តារដ្ឋមន្រ្តីជិតដិតរបស់លោកផង។
អ្នកដែលជាប់ឆ្នោតដឹកនាំទីក្រុងតូក្យូលើកនេះ គឺជាស្ត្រីលើកទីមួយដែលគ្រប់គ្រងរដ្ឋធានី លោកស្រី Yuriko Koike បានបង្កើតគណបក្សផ្ទាល់ខ្លួនមួយឈ្មោះ TFK « e Tomin First no Kai » ដែលមានន័យថា”ប្រជាជនទីក្រុងតូក្យូមុនគេ” ។ គណបក្សរបស់លោកស្រី អភិបាលក្រុងតូក្យូ ទើបដណ្តើមបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងតូក្យូកាលពីថ្ងៃអាទិត្យម្សិលមិញ នៅចំពោះមុខគណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែល ត្រូវទទួលបរាជ័យដ៏ជូរចត់។ គូរបញ្ជាក់ថា តូក្យូ ជាទីក្រុងមួយដែលមានប្រជាជនចំនួន ១៤លាននាក់នឹងមានផលិតផលក្នុងស្រុកសរុប កម្រិតខ្ពស់ជាងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសហូឡង់។
អភិបាលក្រុងតូក្យូដែលមានអាយុ ៦៤ឆ្នាំហើយនោះ ធ្លាប់ជាអតីតពិធីការីនីនៃទូរទស្សន៍ ជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានពីឆ្នាំ២០០៣-២០០៦ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនៅឆ្នាំ២០០៧មុននឹងបានជាប់ឆ្នោតជាអភិបាលក្រុងតូក្យូនៅខែកក្កដា២០១៦។ ជ័យជំនះ របស់គណបក្ស TFK នេះ ត្រូវបានមតិសាធារណៈជប៉ុន យល់ឃើញថា លោកស្រី Yuriko Koike កំពុងសម្លឺងនឹកភ្នកទៅ រក កៅអីនាយករដ្ឋមន្ត្រីជប៉ុនហើយដែរ។
ចំណែកអភិបាលក្រុងតូក្យូវិញ លោកស្រី Yuriko Koike វិញ មុនការបោះឆ្នោតនេះ បានសន្យាថាលោក្រីនឹងទប់ស្កាត់លើការផ្ទុះលើការចំណាយនានាក្នុងពេលរៀបចំការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ ២០២០នឹងគ្រប់គ្រងលើរាជធានីតូក្យូឲ្យបានល្អប្រពៃប្រកបដោយតម្លាភាពជាងមុន។
គួរបញ្ចាក់ថាកន្លងទៅនេះ ប្រជាជននៅទីក្រុងតូក្យូ មានការបារម្ភភ័យយ៉ាងខ្លាំងខ្លាច ការរៀបចំការប្រកួតកីឡាអូឡាំ ពិកនៅតូក្យូ អាចនឹងជម្រុញឲ្យពួកគេ កាន់តែបង់ពន្ធយ៉ាងច្រើនថែមទៀត ដែលឥឡូវនេះពន្ធរបស់ពួកគេមានកំរិតខ្ពស់រួចស្រេចទៅហើយ៕