​បុរស​ម្នាក់ សង្ស័យស្រវឹងស្រាដើររអឹលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចោមរោមមើលយ៉ាងច្រើនកកកុញខណះ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​អណ្តែត​ទឹកស្រះនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាសព ។

ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃ​ទី​៣ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតក្នុង ភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាក្រោយពីទទួលព័ត៏មានពីប្រជាពលរដ្ឋថាមានមនុស្សស្លាប់នៅទឹកស្រះទើបកំលាំងនគរបាលខេត្តសហការជាមួយនគរបាលជំនាញនិងនគរបាលប៉ុស្ត័រដ្ឋបាលបានចុះមកដល់កន្លែងកើតហេតុ។

ប្រភពបន្តថា សព​ដែលស្លាប់មានឈ្មោះ ឈុន សំអាង អាយុ ៥២ ឆ្នាំមុខរបរមិនពិតប្រាកដក្រោយពីពិនិត្យសាសពរួចមិនឃើញមានស្នាលស្នាមសំគាល់ជាអំពើរឃាដកម្មអ្វីនោះទេដោយ ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន ។

តាមអ្នកភូមិបានអោយដឹងថាបុរសរង​គ្រោះផឹកស្រាស្រវឹងមិនលួសថ្ងៃឡើយខណះ ប្រជាពលរដ្ឋនិងក្មេងឃ្វាលក្របី​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹកស្លាប់​ទៅ​ហើយ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវសមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកធ្វើបុណ្យ​តាម​ប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print