បម្រើការងារជាយោធាជាង៣០ឆ្នាំ រកស័ក្តិ១គ្មាន ថែមទាំងត្រូវមេភូមិលួចធ្វើប័ណ្ណកម្មសិទ្ធិយកដីស្រែចម្ការអស់ទៀត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកគង់ ពៅ អាយុ៥៧ឆ្នាំ រស់នៅភូមិទួលក្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ លោក គង់ ពៅ ជាជនពិការភ្នែកមួយចំហៀង និងជាមន្រ្តីយោធានៅអង្គភាពកងវិស្វកម្មលេខ៧១៧នៃអគ្គបញ្ជាការបញ្ជាការដ្ឋានកងវិស្វកម្ម ដែលបានបម្រើកងទ័យជួយជាតិមាតុភូមិ ស្ទើរអស់មួយជីវិត មិនដែលបាននៅផ្ទះសម្បែងហើយក៏រកស័ក្តិបំពាក់នៅលើស្មាមួយគ្មាន ហើយថែមទាំងត្រូវបានលោកទួន ហម មេភូមិពពេលបានលួចធ្វើបណ្ណ័កម្មសិទ្ធយកដីស្រែចំការរបស់គាត់អស់គ្មានសល់ដែលប្រពន្ធកូនរបស់គាត់អាស្រ័យ ផលជារៀងរាល់ឆ្នាំតែ ពេលនេះគ្រួសាររបស់គាត់កំពុងតែរងគ្រោះដោយសារអត់ដីស្រែចម្ការចិញ្ចឹមជីវិត។

លោកគង់ពៅបានឲ្យដឹងថាសព្វថ្ងៃគាត់មានតួនាទីជាពលបាលឯកដែលរូបគាត់បានបម្រើការនៅក្នុងជួរកងទ័ពជាង ៣០ឆ្នាំក្នុងជួរអង្គភាពលោកជាជុំនាញផ្នែកជាងជួសជុលគ្រឿងចក្រដែលតាមជួសជុលគ្រឿងចក្រសាងសង់ថ្នល់និងស្ពានជាច្រើនខេត្តក្រុងហើយជាច្រើនខែទើបលោកបានមកផ្ទះម្ដង។

នៅថ្ងៃទី១ខែមករាឆ្នាំ១៩៩០ដល់ឆ្នាំបំរើការនៅកងពលតូចលេខពីវិស្វកម្មពីឆ្នាំ២០០០ដល់២០០៦នៅកងឯកភាពស្ថាបនាស្ពានថ្នល់លេខ៧១៧រហូតមកទល់បច្ចុន្នលោកនៅបំរើការងារនៅអង្គភាពស្ថាបនាស្ពានថ្នល់៧១៧ដដែល។ទីបំផុតគុណសម្បិត្តដែលរូបគាត់ជាជនពិការខិតខំបំរើជាតិមាតុភូមិខ្លួនបែជាទទួលបានចុងក្រោយអស់ដីចម្ការទៅវិញ។

សូម្បីតែដីស្រែចម្ការដែលជាគោលរបបក្រោយសមារណកម្មក៏ត្រូវបានលោកទួនហមមេភូមិពពេលលួចធ្វើប្លង់ឲ្យទៅកូនបង្កើតរបស់ខ្លួនអស់ទាំងដែលប្រពន្ធកូនរបស់គាត់អាស្រ័យផលចិញ្ចឹមជីវិតរាល់ឆ្នាំ។ លោកបានបញ្ជាក់បន្តថាយកដីស្រែចម្ការរបស់គាត់អស់ហើយបែជាទៅប្ដឹងមូលបង្កាច់អោយសមត្ថកិច្ចចាប់ខ្លួនគាត់ថែមទៀតដោយចោទប្រកាន់បំភ្លៃពីការពិតពីបទបានបំផ្លាញផលដំណាំអ្នកដទៃទៅវិញ។

ទោះជាអាជ្ញាធរខេត្តឧត្តរមានជ័យបានដឹងហេតុផលថាមេភូមិរូបនេះពិតជាមានចរិកខិលខូចក៏សំណូមពរឲ្យបែងចែកគ្នាពាក់កណ្ដាលទៅតែលោកទួនហមប្រកែកដាច់អហង្ការមិនទទួលយកការសំណូមពររបស់អាជ្ញាធរខេត្តនោះឡើយ។ ដោយមានភាពរឹងរុះហើយនៅបន្ដនិត្តិវិធីនៅ តុលាការជាបន្ដទៀតដោយសំអាងមានប្លង់ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print