ភ្នំពេញ ៖ លោកឈន ផ្លុំ អាយុ៥៦ឆ្នាំ អតីតជាមន្ត្រីកងយោធពលខេមរភូមិ ន្ទ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនី យ៍ទោ មានទីលំនៅក្រុម១២ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងកងរាជអាវុធហត្ ថមន្ទីរយុត្តិធម៌នៃទីបញ្ជា កា រកងរាជអាវុធខេត្តព្រះសីហនុ បានចុះអនុវត្តដីកាបង្គាប់អោយចា ប់ឃុំខ្លួន លេខ១៨៥២ តព/១៧ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ឡូត ផារី ដោយយោងទៅតាមពាក្យបណ្តឹងរបស់ក្រុ មហ៊ុនថៃហេងឡុងបានប្តឹងចោទប្រកា ន់ ទៅលើឈ្មោះ ឈន ផ្លុំ ភេទប្រុស អាយុ៥៦ឆ្នាំជាមន្ត្រីនៃ កងយុទ្ធពលខេមរភូមិន្ទមានឋានន្ តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោនិ ងបក្ខពួកចំនួនប្រមាណជា ១០អ្នកផ្សេងទៀតដែលបានផ្សំគុំនិត ពាក់ពន្ធ័ទៅនិងករណី រំលោភកាន់កាប់អចលនវត្ថុអ្នក ដទៃដោយទុច្ចរិត ដែលជនសង្ស័យបានប្រព្រឹត្តលើទីតាំ ងដីរបស់ក្រុមហ៊ុនថៃហេងឡុង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នលោក ឈន ផ្លុំ អាឌិតជាមន្ត្រីយោធាដែលមានឋានន្ តរសក្តិជាឧត្តមសេនីយ៍ទោ ជាជនសង្ស័យដែលសម្បូណ៌រឿងអាស្រូ វក្នុងរឿងវិវាទរំលោភយកដីធ្លីអ្នកដទៃនាពេលកន្លងមកនោះត្រូវបា នកម្លាំងកងរាជអាវុធហត្ថមន្ទី រយុត្តធម៏នៃទីបញ្ជាការកងរាជអាវុ ធហត្ថខេត្តព្រះសីហនុបញ្ជូនទៅឃុំ ខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី ៤ខែកក្កដា ឆ្នាំ២០១៧ដើម្បីចាត់ការទៅតាមនិ តិវិធីច្បាប់។
គួរបញ្ជាក់ឲ្យដឹងផងដែរថា បញ្ហារជម្លោះដីធ្លីនៅខេត្តព្រះ សីហនុ នាពេលនេះហាក់បីដូចជាកំពុងតែផ្ទុះ ឡើងសាជាថ្មី ខណៈដីធ្លីមានហាងឆេងងើបឡើងវិញជា បណ្តើរៗ ៕ ឆ្លាម មុទ្រ