កម្លាំងទាហានថៃ ចូលរួមរក្សាសន្តិសុខ នៅក្នុង​សាវនាការកាត់ក្តីអតីតនាយករដ្ឋមន្ត្រីយីងឡាក់

ចែករំលែក៖

មេបញ្ចាការកងទ័ពជើងគោកថៃឧត្តមសេនី​​ChalermchaiSitthisart​បានប្រកាសថា កម្លាំងទាហាន នឹងចូលរួមជាមួយកម្លាំងប៉ូលិស ដើម្បីធានាសសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងសាវនាការចុងក្រោយ កាត់ក្តី អតីត នាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវាត្រា ដែលនឹងត្រូវធ្វើឡើងនៅចុងខែកក្កដានេះ។

ការប្រកាសខាងលើរបស់​មេទ័ពថៃកើតឡើងក្នុងពេលដែល មានក្តីបារម្ភថា ក្រុមអ្នកគាំទ្រ លោកស្រីយីងឡាក់​អាចប្រមូលផ្តុំគ្នាធ្វើបាតុកម្ម​ អាចបង្ករឲ្យមានអំពើហឹង្សា​ អសន្តិសុខនៅក្នុងក្រុងបាងកក់។

តាមគម្រោង និងមាន ការបើកសាវនាការពីរលើកទៀត ពាក់ព័ន្ធរឿងក្តី​លោកស្រីយីងឡាក់​​ ដែលរងការចោទប្រកាន់ ពីបទ ជំនួយតម្លៃ ទិញស្រូវអង្ករ ។ សាវនាការទីមួយនិងត្រូវធ្វើឡើងនៅថ្ងៃទី​៧ខែកក្កដា និង លើកទីពីរនៅថ្ងៃទី​២១ខែកក្កដា។

លោកស្រីយីងឡាក់ទទួលរងការចោទប្រកាន់ ខ្វះការទទួលខុសត្រូវ ក្នុងការទប់ស្កាត់អំពើពុករលួយ ក្នុងកម្មវិធី​ជំនួយតម្លៃ ស្រូវ អង្ករ ពេលលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រី។ ប្រសិនបើត្រូវតុលាការកាត់ទោសនោះ លោកស្រីយីងឡាក់​អាចនឹងត្រូវជាប់គុកជាច្រើនឆ្នាំ។

កន្លងមករដ្ឋាភិបាលយោធាថៃ បានទាមទាឲ្យលោកស្រី​សងសំណង​ជាទឹកប្រាក់ ៣៥ពាន់លានបាត (ជាង​១ពាន់លានដុល្លារអាមេរិក) ដល់ការខាតបង់ ពីគោលនយោបាយរបស់ លោកស្រីដល់ថវិការជាតិ​ប្រមាណ​៥០០ពាន់លានបាត។

ការដាក់ពង្រាយកម្លាំងទាហាន ការពារ ដោយខ្លាចមានក្រុមបាតុករជាច្រើន​ប្រមូលផ្តុំគ្នាតវា រឿងក្តីរបស់លោកស្រីយីងឡាក់ ។ បើទោះបីលោកស្រីយីងឡាក់បានបញ្ចប់ តំណែងដឹកនាំប្រទេស ដោយសារតែការធ្វើរដ្ឋប្រហារ​​ តែពលរដ្ឋថៃមួយចំនួនធំនៅតែគាំត្រលោកស្រីយ៉ាងខ្លាំង ពិសេសគឺពលរដ្ឋនៅតាមបណ្តាខេត្ត អ្នកស្រែចំការ ដែលទទួលបានផលប្រយោជន៍ជាច្រើន ពី​គោលនយោបាយរបស់លោកស្រី ក្នុងជីវភាពរស់នៅ។

កន្លងមកលោកស្រីយីងឡាក់បានប្រកាសថា លោកស្រីនិងមិន​ចាកចេញពីប្រទេសរបស់ខ្លួននោះឡើយគឺត្រូវតស៊ូនៅក្នុងតុលាការដលទីបញ្ចប់ ។ លោកស្រីធ្លាប់បានលើកឡើងថា ការជួយដល់ពលរដ្ឋគឺមិនមានអ្វីខុសច្បាប់នោះឡើយ។

ចំណែករដ្ឋាភិបាល គាំទ្រដោយយោធា ឬដឹកនាំដោយយោធាវិញ តែងតែបរាជ័យ​នៅក្នុងការបោះឆ្នោត ជាតិ តាំងពី ជំនាន់អតីតប្រធានាធិបតីថាក់ស៊ីនស៊ីណាវ៉ាត្រា រហូតដល់លោកស្រីយីងឡាក់។​ ទាំងនោះហើយទើប រដ្ឋាភិបាលយោធា ទម្លាក់កំហុង​ទៅលើការដឹកនាំរបស់ត្រកូលស៊ីណាវ៉ាត្រា ​ដែលបានយកចិត្តពលរដ្ឋ តាមរយៈកម្មវិធីខាងលើ ទើបទទួលបានជ័យជំនៈក្នុងការបោះឆ្នោត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print