ខេត្តប៉ៃលិន ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោម៦នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានក្របួចបាន ខណៈពេលបំរុងស្ទាក់វាយគ្នាជាមួយដៃគូរទំនាស់ដោយប្រើប្រាសសុទ្ធតែដាវសាម៉ូរ៉ៃ ក្នុងការប្រយុទ្ធ ។ ហេតុការចុះបង្រ្កាបក្មេងទំនើងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២១ និង៤៥នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្បែរព្រះវិហាយេស៊ូមួយកន្លែង ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្មេងទំនើងជាជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ធឿត ប៊ុនធឿន ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស មានស្រុកកំណើតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។បច្ចុប្បន្នស្នាក់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរិបអួសដាវសាម៉ូរ៉ៃចំនួន៤ដើម និងម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ គ្មានស្លាក់លេខមួយគ្រឿងផងដែរ ។
លោក សឿ ឡង់ឌី នាយប៉ុស្ត៏ស្តីទី រដ្ឋបាលសង្កាត់ទូលល្វា បានឲ្យដឹងថា៖ មុនការឃាត់ខ្លួនក្មេងទំនើងខាងលើគឺដោយមានការរាយការពីមន្ត្រីប៉ុស្ត៏សង្កាត់ប៉ៃលិនថាមានក្មេងទំនើងវាយគ្នាផ្លូវចំហៀងខាងស្តាំសាលាខេត្ត តែបើកម៉ូតូរត់គេច ដោយធ្វើដំណើរចូលក្នុងទឹកដីសង្កាត់ទូលល្វា ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្ត៏ក៍បានជិៈម៉ូតូចុះល្បាតក៍ប្រទះឃើញជនសង្ស័យ៥ទៅ៦នាក់កំពុងផ្តុំគ្នា ក៍ចូលទៅមើលស្រាប់តែពួកគេទាំងនោះ បានបើកម៉ូតូរត់គេចខ្លួនតែម្តង ប៉ុន្តែយើងបានឃាត់ក្មេងទំនើងម្នាក់ឈ្មោះ ធឿត ប៊ុនធឿន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រួមនិងវត្ថុតាងដាវសាម៉ូរ៉ៃចំនួន០៦ដើម និងម៉ូតូមួយគ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញនគរបាលប៉ុស្ត៍ទូលល្វា រៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស សារ៉េត