ភ្នំពេញ ÷ កូនជាងសំណង់ម្នាក់ទើ
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះឃុត វន្នី អាយុជិត២៤ឆ្នាំមុខរបរមេកាសំណង់ ស្នាកនៅក្បែរការដ្ឋានសំណង់ បុរីបៃតងក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតនៅភូមិព្រៃលាស់ ឃុំព្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យដៃដល់មានឈ្មោះ ហេន សម្បិន អាយុ២០ឆ្នាំស្នាក់នៅភូមិសាម្គី៣សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិរកាខ្នុរ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តកំពុងចាម។
មន្ត្រីនគរបាលដដែលបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុឈានទៅដល់ប្រើប្រាស់អំពើហិង្សាខាងលើនេះ គឺបណ្តាលមកពីជនសង្ស័យកំពុងអង្គុយលេងដោយមិនធ្វើការ នៅពេលដែលបុរសជាមេការូបនោះឃើញដូចនោះ ក៏ដើទៅស្តីបន្ទោសបន្តិចបន្តួចរឿងមិនធ្វើការក៏បានកើតចេញជាជម្លោះវាយតប់គ្នាទៅវិញទៅមករហូតជនដៃដល់រូបនោះទាញចបដងដែកមួយដើមវាយទៅមេកាពីត្បូងចប បណ្តាលរងរបួសបែកក្បាលធ្ងន់ធ្ងត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសុមៈ ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ដើម្បីចាត់កាតាមផ្លូវច្បាប់៕