លោកពូទីន ដកហូតដំណែងមេទ័ព​៨រូប

ចែករំលែក៖

នៅថ្ងៃទី​៧ខែកក្កដានេះ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចុះហត្ថលេខា​ លើបទបញ្ចាដកដំណែងមន្ត្រី យោធាជាន់ខ្ពស់ ៨រូប ។

ការដកដំណែងខាងលើ​​របស់ប្រធានាធិបតីពូទីនត្រូវបានប្រកាស នៅលើ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ  ក្នុងនោះមានមន្ត្រី បម្រើការនៅក្នុងក្រសួងមហាផ្ទស  ក្រសួងគ្រប់គ្រងគ្រោះអាសន្ន  និង និងមន្ត្រីយោធាការពារជាតិ៨រូប ផងដែរ។ លោកពូទីនមិនបានបញ្ចាក់ពីមូលហេតុដែល សម្រេចដកដំណែងនោះឡើយ​។

កាលពីដើមខែឧសភា​កន្លងមក ប្រធានាធិបតីពូទីនក៏បានចុះហត្ថលេខា លើច្បាប់ដកដំណែងមន្ត្រីយោធាជាច្រើនរូប ដោយមិនបញ្ចាក់ពីមូលហេតុផងដែរ ។ មន្ត្រីជាន់ខ្ពស់នៅក្នុង ក្រសួងមហាផ្ទៃនិង ក្រសួងគ្រប់គ្រងគ្រោះអាសន្នជាតិ​១០នាក់ត្រូវបានដកដំណែង។

ចាប់តាំងពីប្រធានាធិបតីពូទីនឡើងកាន់តំណែងមកទលពេលនេះ​ មាន​មន្រ្តីជាន់ខ្ពស់ជាច្រើន ត្រូវបានដកដំណែង ពិសេសគឺមន្ត្រីយោធាតែម្តង។ សកម្មភាពខាងលើ​ គឺដើម្បីធ្វើឲ្យកម្លាំងយោធារបស់រុស្ស៊ីកាន់តែខ្លាំង ថែមទៀត។លោកពូទីន​បានជម្រុះ មន្ត្រីចាស់ៗដែលខ្ជីខ្ជាក្នុងការងា ដោយដាក់មន្ត្រីក្មេងៗ ដើម្បី​ធានា​ដល់ សកម្មភាព ធ្វើសង្គ្រាមរបស់រុស្ស៊ី ប្រកបដោយប្រសិទ្ធិភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print