ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈនារីម្នាក់បានសម្រេច ។ ការឃាត់ខ្លួននេះនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិត្រពាំងស្លែង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរ មានជ័យ ។
នគរបាលខេត្តឧត្តរមានជ័យមួយរូបបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះគឺធ្វើឡើង តាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ។ សមត្ថកិច្ចបានឱ្យដឹងបន្តថា មុនពេលកើតហេតុវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះរួមជាមួយប្អូនបានទៅចងគោនៅក្រោយផ្ទះប្រហែលចំងាយ២០០ម៉ែត្រ ។
បន្ទាប់ពីចងគោរួចជនរងគ្រោះ និងប្អូនបានមកបេះផ្លែព្រីងចៃដន្យជួបនឹងជនសង្ស័យ ដោយសារតែបេះព្រីងមិនបានដោយអង្ក្រងច្រើនពេកជនសង្ស័យបានប្រើប្អូនជនរងគ្រោះឱ្យរត់ទៅផ្ទះយកកាំបិតមកកាប់មែកព្រីង ក្រោយពីប្អូនជនរងគ្រោះរត់ទៅផ្ទះឃើញឱកាសស្ងាត់ល្អ ជនសង្ស័យបានធ្វើសកម្មភាពរំលោកសេពសន្ថវៈលើជនរងគ្រោះរហូតបានសម្រេច ស្របពេលនោះមានបុរសចំណាស់ម្នាក់បានឃើញហើយក៏បានជំរុញឱ្យជនរងគ្រោះទៅប្រាប់ឪពុកម្តាយដើម្បីប្តឹងសមត្ថកិច្ច ។
សមត្តកិច្ចទទួលបានពាក្យបណ្តឹងបានចុះទៅផ្ទះជនសង្ស័យដើម្បីចាប់ខ្លួន តែដោយជនសង្ស័យមិនបានចូលផ្ទះទេសម្ងំនៅផ្ទះអ្នកភូមិ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យតែម្តង ។ សមត្ថកិច្ចបានបន្តថា បុរសជាជនសង្ស័យមានឈ្មោះ ម៉ន គា អាយុ៣៥ឆ្នាំ ចំណែកនារីរងគ្រោះមានឈ្មោះ ល.ច.រ អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។
ក្រោយការសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅចាត់ការតាមនីតិវិធី ៕