មន្រ្ដីសាលាខេត្តកំពង់ធំ ទំនង់មានតែអ្នកធ្វើការខ្ចះខ្ចាយ មិនយកចិត្តទុកដាក់ពាក់ព័ន្ធ ទៅនិងការចេញលិខិតស្នាម 

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មន្រ្ដីរាជការមួយចំនួនធំបានធ្វើការរឹះគន់លើ រដ្នបាលសាលាខេត្តកំពង់ធំថា ទំនង់មានតែអ្នកធ្វើការខ្ចះខ្ចាយមិនយកចិត្តទុក គ្រាន់តែលិខិតច្បាប់មួយសន្លឹក ក៏ធ្វើខុសដែរ បើថាអ្នកឆ្ងាយ មកពី អ៊ីរ៉ុបទៅថាវាមិនដឹង ចុះអ្នកនៅនិងខេត្តនេះរាប់ឆ្នាំហើយ ហេតុអី នូវតែធ្វើខុសទៀត ។
 ជាក់ស្ដែង ក្នុងលិខិតច្បាប់មួយសន្លឹកដែលធ្វើច្បាប់អោយ អ្នកសុំជួសជុលទំនប់អាងចាស់ ស្ដារប្រឡាយចាស់ និងលើកភ្លឺស្រែចាស់ នៅតំបន់២ ស្ថិតនៅក្នុង ភូមិចំបក់ ឃុំសំព្រោជ  ស្រុកស្ទោង ខេត្តកំពង់ធំ បែរជា ដាក់ឆ្លងមកអភិបាលស្រុកសន្ទុកទៅវិញ  ត្រង់នេះហើយដែលធ្វើអោយមហាជន រឹះគន់ថា សាលាខេត្តកំពង់ធំសំបូរទៅដោយអ្នកធ្វើការខ្ចះខ្ចាយ ។
 ពាក់ព័ន្ធទៅនិងលិខិតនេះ លោក ព្រឹម រដ្នា បានប្រាប់តាមទូស័ព្ទថា នេះជាកំហុសបច្ចេកទេស របស់អ្នកធ្វើច្បាប់មិនបានពិនិត្យ ។ និយាយដូច្នេះ ចុះមុននិងចេញអោយអភិបាលខេត្ត  សញ្ញេ បោះត្រា ចេញជាផ្លូវការ ហេតុអី លោកមិននាំគ្នាពិនិត្យ ដល់ពេលចេញជាសារធារណះ បែរនិយាយថាខុសបច្ចេសទេស៕ ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print