ភ្នំពេញ ៖ មន្រ្តីរាជការ នៅសាលារាជធានីភ្នំពេញ បានទូងស្គរ ដើម្បីអបអរសាទរ ប្រាសាទសំបូរព្រៃគុកហ៏ ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការរបេតិកភណ្ឌពិភពលោក នៅទីក្រុង Cravovie នៃ ប្រទេស ប៉ូឡូញ ។ ពិធីនេះបានប្រព្រឹត្ដទៅ នៅព្រឹកថ្ងៃទី១០ ខែកក្កដា វេលាម៉ោង១០ព្រឹកនេះក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីរាជការ ក្រោមឱវាទ ។
លោក ឃួង ស្រេង បានរំលឹកថា ក្នុងឱកាសដែល ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការដាក់ប្រាសាទសំ បូរព្រៃគុក ដែលត្រូវបានចុះ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា ទាំង មូល សម្រាប់ វប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរ ពិសេសនេះក៏បង្ហាញពីសក្ខីភាព នៃការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋា ភិបាល ក្នុងការ អភិរក្ស និងការលើកតម្លៃនៃ បេតិកភ័ណ្ឌជាតិ ។
លោកឃួង ស្រេង បានបញ្ជាក់ថា នេះជាប្រាសាទ ទី៣របស់កម្ពុជា ដែលត្រូវបានចុះក្នុង បញ្ជី ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះ វិហារ។ ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជី ជាបេតិកភ័ណ្ឌពិភព លោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៧ ។ កិច្ចប្រជុំ កំពូលលើកទី៤១ នៃ គណៈ កម្មាធិការបេតិកភ័ណ្ឌ ពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី២–១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេស ជាសមាជិក និង២១ប្រទេស ជាគណៈ កម្មាធិការអចិន្ត្រៃយ៍។
សូមបញ្ជាក់ថា ប្រាសាទសំបូរព្រៃគុក មានចំងាយ ៣៧គីឡូម៉ែត្រ ពីទីរួម ខេត្តកំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ ៣០០០ ហិកតា តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ។
ផ្លូវនេះពេលរដូវ វស្សាលិចទឹក តែយើងអាច ធ្វើដំណើរឆ្ពោះទៅ ស្រុកសំបូរបានតែម្តង។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានី ចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះ ជាមជ្ឈមណ្ឌលនៃ សាសនា ឧទ្ទិសថ្វាយ សវះនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលម្អ ទៅ ដោយចំលាក់ពី លើឥដ្ឋ ចាក់ពុម្ភដោយបាយអជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះជា បណ្តើរៗផងដែរ ៕ សំរិត