លោក អូស្មាន ហាស្សាន់ ផ្ញើសារជូនពរ និងអបអរសាទរសម្តេចតេជោ ហ៊ុន សែន ឱកាសកម្ពុជាទទួលបានតំបន់ប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិ ការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាប្រធានអង្គការមូលនីធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងភរិយា ព្រមទាំង សហការីបានផ្ញើសារមួយច្បាប់ដោយ គោរពជូនពរ និងអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាស ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានសម្រេចចុះ តំបន់ប្រាសាទសំបូរព្រ ៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំ លើកទី៤១ នៅទីក្រុង Krakow ប្រទេស ប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

លោកអូស្មានហាស្សាន់បានលើកឡើងថាការសម្រេចរបស់គណៈកម្មការបេតិក ភណ្ឌពិភពលោកនៃអង្គការយូ​ណេស្កូ​​នេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតតែង តែយកចិត្តទុកដាក់លើកកិត្តិយសជាតិលើឆាកអន្តរជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការ គ្រប់គ្រង ការងារ អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌប្រកបដោយចីរភាព ។

ខ្ញុំបាទ អូស្មាន ហាស្សាន់ សូម សម្ដេច តេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួនប្រាជ្ញាញាណភ្លឺថ្លាជាដរាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេង ថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុល ភាព និង អភិវឌ្ឍនភាពលើគ្រប់វិស័យ ។
សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកប​ដោយអ៊ិស្លាមពរ ៣ប្រការគឺ សុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចម្រើនពើរ៉កាត់ កុំបីឃ្លៀង​ឃ្លាតឡើយ ។

សូមគោរពជូនពរ និងអបអរសាទរពី ខ្ញុំបាទអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខា ធិការក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា ប្រធានអង្គការមូលនីធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងភរិយាព្រមទាំងសហការី ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print