បុរសម្នាក់បាត់ម៉ូតូមួយគ្រឿង ក្រោយពីសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនយកទៅសួរនាំ

ចែករំលែក៖

 ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានបាត់ម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿងក្រោយពីត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនយកទៅសួរនាំដោយមិនបានយកម៉ូតូរបស់គាត់ទៅជាមួយហើយត្រូវជនសង្ស័យលួចយកទៅបាត់ ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវភ្លោះខាងលិចវត្តភ្នំ ទល់មុខសណ្ធាគារ សាន់ វ៉េ  ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីរបស់ជនរងគ្រោះឈ្មោះ ទូច សេងហាន ភេទប្រុស អាយុ៣៨ មានមុខរបស់ជាអ្នករត់ម៉ូតូឌុបបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានមកអង្គុយលេងជាមិត្តភ័ក្តពីរនាក់ទៀតដែលជាអ្នករត់រឺម៉កកង់បីនៅខាងមុខសណ្ធាគារ សាន់ វ៉េ ហើយក៏មានកម្លាំងសមត្ថកិច្ចជិះល្បាតក៏ហៅពួកគាត់សួរនាំនិងឆែកឆេលើខ្លួនរបស់គាត់តែមិនឃើញអ្វីនោះទេហើយថែមទាំងវាយពួកគាត់ទៀតផង។

ប្រភពបានបន្តថា ក្រោពីឆែកឆេនៅកន្លែងកើតហេតុរួចសមត្ថកិច្ចក៏នាំពួកគាត់យកមកសួរនាំនៅប៉ុស្ដិ៍វត្តភ្នំបន្តទៀត ដោយមានការភ័យខ្លាចនិងការវាយរបស់សមត្ថកិច្ចធ្វើអោយគាត់ភ្លេចម៉ូតូរបស់ខ្លួននៅកន្លែងកើតហេតុម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៥បិតតែមឡើងឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1A-4243 ហើយពេលដែលមកដល់ប៉ុស្ដិ៍សមត្ថកិច្ចទើបនិកឃើញម៉ូតូក៏ទៅរកវិញ តែត្រូវជនឈ្លៀតឱកាសលួចយកទៅបាត់។

ចំណែកសមត្ថកិច្ចបានអោយដឹងថា កម្លាំងបានជិះល្បាតក្នុងមូលដ្ធានហើយដោយមានការសង្ស័យក៏ឃាត់សួរនាំហើយក៏មិនដឹងថារូបគាត់មានម៉ូតូដែរ ៕  ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print