ចេញពីច្រៀងខារ៉ាអូខេ ត្រូវជនមិនស្គាល់មុខកាប់បណ្តាលអោយស្លាប់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរស់ម្នាក់បានស្លាប់នៅពេលកំពុងបញ្ជូនទៅកាន់មន្ទីពេទ្យបន្ទាប់ពីត្រូវបានជនមិនស្គាល់មុខកាប់មួយ​កំបិតចំកញ្ចឹងករ ខណះពេលចេញពីច្រៀងខារ៉ាអូខេ ដែលហេតុការណ៍នេះកើងឡើងនៅថ្ងៃទី0 ៩ ខែ កក្កដា ឆ្នាំ ២០១៧វេលាម៉ោង០១រំលងអាធ្រាត ស្ថិតនៅលើផ្លូវជាតិលេខ២ពីត្រង់ចំណុចមុខហាងលក់គ្រឿងសង្ហារឹមយីហោ​”មិត្តចាន់សោភា”ស្ថិតក្នុងភូមិសីហាឃុំចំបក់ស្រុកបាទីខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទីបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ ឈ្មោះកង ថារិទ្ឋភេទប្រុសអាយុ២២ឆ្នាំ​។ ដែលនៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៩នាក់ជិះម៉ូតូចំនួន ០៣ គ្រឿង បាននាំគ្នាចេញពីពិធីជប់លៀងបង្កក់កូនរបស់មិត្តភក្តិ នៅភូមិ ឃុំ កើតហេតុខាងលើ រួចក៍បាននាំគ្នាទៅច្រៀងខារ៉ាអូខេ យីហោ K.T.Vណាវីម្លប់ស្វាយស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុក បាទី ខេត្តតាកែវ​។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ពួកគេបានចូលច្រៀងបាន០២ម៉ោងក៍ឈប់ហើយជិះម៉ូតូ​ត្រទ្បប់មកផ្ទះវិញលុះមកដល់ចំណុចកើតហេតុខាងលើក៍ស្រាប់តែមានម៉ូតូ០២គ្រឿជិះគ្នា០៤នាក់តាមពីក្រោយ  ដោយម៉ូតូមុនជិះហួសឯម៉ូតូក្រោយជិះឆាបមកកាប់ត្រូវជនរងគ្រោះ ត្រូវចំកញ្ចឹងកផ្នែកខាងឆ្វេងមួយកាំបិតរងរបួសធ្ងន់ ហើយក៍បានស្លាប់តាមផ្លូវនៅពេលបញ្ជូនទៅកានមន្ទីរពេទ្យ ។

ក្រោយពេលធ្វើសកម្មភាពកាប់រួចហើយជនល្មើសបានជិះម៉ូតូបង្ហួសទៅទិសខាងជើងបាត់ស្រមោល។បច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតដើម្បីចាប់ជនដៃដល់មកផ្តន់ទាទោសទៅតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ស្រ៊ុន សិដ្ឋ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print