អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះត្រួតពិនិត្យរកឯកសារត្រឹមត្រូវលើជនជាតិចិន២១៦នាក់នៅមជ្ឃមណ្ឌល ព្រីនល៍ ផ្លាហ្សា

ចែករំលែក៖

ភ្នំពេញៈ នៅរសៀលថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះធ្វើត្រួតពិនិត្យអធិការកិច្ចនៅការដ្នានសំណងរបស់​មជ្ឃមណ្ឌល ព្រីនល៍ ផ្លាហ្សា ស្ថិតនៅតាមផ្លូវព្រះនរោមត្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យនិងឆែកឆេរខាងលើនេះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្នាន  នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះធ្វើត្រួតពិនិត្យ​២១៦នាក់ជនជាតិចិនទាំងអស់ ។

ជាចុងក្រោយលោក ឧត្តមសេនីយ៍ឯក កែម សារិន ក៏បានអំពាវនាវដល់អ្នកវិនិយោគ មុននឹងយកបុគ្គលិកបរទេសមកធ្វើការ សូមមកធ្វើបែបបទ បំពេញច្បាប់ជាមុនសិន។ សម្រាប់ក្រុមហ៊ុនមួយនេះមានបុគ្គលិកសរុបចំនួន២១៦នាក់ ជនជាតិចិនទាំងអស់។ បើតាមលោក ឧត្តមសេនីយ៍ឯក កែម សារិន បានថ្លែងប្រាប់អោយដឹងថា សម្រាប់បុគ្គលិកទាំងនេះ គឺពួកគេមានឯកសារត្រឹមត្រូវទាំងអស់ បន្ទាប់ពីពិនិត្យរួចមកនោះ។

ក្នុងដំណើរប្រតិបត្តិការនេះ តំណាងក្រុមហ៊ុន បានសហការជាមួយនគរបាលជំនាញ បង្ហាញឯកសារពាក់ព័ន្ឋជាច្រើន ជូនសមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ តាមផ្លូវច្បាប់ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print