លោកដូណាល់ត្រាំ គឺជាប្រធានាធិបតីអាមេរិកក្នុងប្រវត្តិសាស្ត្រដែលត្រូវពលរដ្ឋប្តឹងច្រើនជាងគេ?

ចែករំលែក៖

ចាប់តាំងពីលោកដូណាល់ត្រាំឡើងកាន់តំណែង តាំងពីថ្ងៃទី​២០ខែកមរា ​មកទល់ពេលនេះ​ លោករងការប្តឹងពីពលរដ្ឋ ជាច្រើនករណី ក្នុងនោះ​មានករណី ចេញច្បាប់ហាមប្រាមជនអន្តោប្រវេស៍ជាដើម។

នៅពេលនេះដែរលោករងការប្តឹង ពាក់ព័ន្ធនិងការហាមឃាត់ បញ្ចេញមតិ​ប្រតិកម្ម ឬប្រឆាំង លោកដូណាល់ត្រាំ ។ អ្នក​ប្រើប្រាស់​បណ្តាញ​Twitter ​ចំនួន​៧នាក់ ​បាន​ដាក់​ពាក្យ​ប្តឹង ​លោក​ដូណាល់ ត្រាំ ​តាម​រយៈ​សមាគម ​Knight F​irst Amendment Institut ​នៅ​ចំពោះ​មុខ​តុលាការ​ក្រុង​ញូយ៉ក។ ក្រៅពី​ លោក​ដូណាល់ ត្រាំ ​ពាក្យ​បណ្តឹង​នេះ ​ក៏បាន​សំដៅ​ចោទ​ប្រកាន់​លើ​រូបលោក ​Sean Spicer ​អ្នក​នាំពាក្យ​សេតវិមាន ​និង​លោក ​Daniel Scavino​ ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​បណ្តាញ​សង្គម ​របស់​សេតវិមាន​ ផងដែរ។

សមាគម​មួយ​ តំណាង​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​Twitter​ ដាក់​ពាក្យ​ប្តឹង ​ពី​បទ​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ​ បន្ទាប់​ពី​គណនី​Twitter ​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ បិទ​ខ្ទប់​ មិន​ឲ្យ​ចូល​ទៅ​អាន​ រឺ​សរសេរ​សារ​បញ្ចេញមតិ ​ លើ​ ទំព័រ Twitter​ របស់​លោក​ ដូណាល់ ត្រាំ ​ឡើយ។ ដើម​បណ្តឹង ​បាន​លើក​ឡើង​ថា​ ថ្វី​ត្បិត​តែ​គណនី​Twitter ​របស់​លោកត្រាំ ​គឺ​ជា​គណនី​ផ្ទាល់​ខ្លួន ​តែ​គណនី​នេះ ​ត្រូវ​បាន​សេតវិមាន​ ប្រើប្រាស់​ជា​បណ្តាញ​ផ្លូវការ​​របស់ ​លោក​ប្រធានាធិបតី។

សមាគម​ដើម​បណ្តឹង ​ ​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក​ និង​ក្រុម​ការងារ​របស់​លោក ​ ថា​បាន​បំពាន ​នឹង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ​ ដែល​ចែង​ការពារ​សិទ្ធិ​សេរីភាព ​ ក្នុង​ការ​បញ្ចេញ​មតិ។ អ្នក​ប្រើប្រាស់ ​គណនី​Twitter ​ទាំង​៧នាក់ ​សុទ្ធ​តែ​ត្រូវ​បាន ​លោក ​ដូណាល់ ត្រាំ ​បិទខ្ទប់ ​មិន​ឲ្យ​ចូល​ទៅ​អាន ​រឺ​សរសេរ​បញ្ចេញ​មតិ ​នៅ​លើ​គណនី​របស់​លោក ​ដូណាល់ ត្រាំ​ទេ។

ជា​ការពិត​ ម្ចាស់​គណនី​នៅ​លើ​បណ្តាញ​សង្គម​ ម្នាក់ៗ​មាន​សិទ្ធិ​បិទ​ខ្ទប់​គណនី​របស់​នរណា​ម្នាក់ ​ មិន​ឲ្យ​ចូល​មក​អាន ​រឺ​សរសេរ​បញ្ចេញ​យោបល់ ​លើ​គណនី​របស់​ខ្លួន។ ក៏​បន្តែ​សិទ្ធិ​នេះ ​អាច​ត្រូវ​ដក​ហូត ​ ក្នុង​ករណី ​ដែល​គណនីនោះ​ ត្រូវ​បាន​ចាត់ទុក​ថា​ជា​វេទិកា​សាធារណៈ។ យ៉ាង​ណាមិញ ​ គណនី​Twitter ​របស់​លោក​ដូណាល់ ត្រាំ ​ថ្វី​បើ​ជា​គណនី​ផ្ទាល់ខ្លួន​របស់​លោក​មែន​ពិត ​តែ​ទីប្រឹក្សា​របស់​លោក​ដូណាល់ ត្រាំ ​ជាច្រើន​នាក់​ ធ្លាប់​បាន​ប្រកាស​ថា ​រាល់​សារ​ដែល​សរសេរ​លើ​ទំព័រ​Twitter​ របស់​លោក​ដូណាល់ ត្រាំ ​គឺ​មាន​តំលៃ ​ជា​សារ​ផ្លូវការ​របស់​សេតវិមាន៕

សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print