លេងល្បែងអស់លុយប្រចាំម៉ូតូ ពេលយកលុយមកលស់វិញអ្នកទទួលឆ្លើយថាមិនដឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានងប់លេងល្បែងដល់ពេលចាញ់អស់លុយពីហោប៉ាវក៏លក់ម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧មកលេងបន្តស្រាប់តែនៅមិនឈ្នេះកបានដាក់បញ្ចាំម៉ូតូហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ មួយគ្រឿងទៀតបានចំនួន៦រយដុល្លារនិងបានលេងចាញ់អស់ទៀត។លុះដល់ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៧​ គាត់បានយកលុយទៅលស់ម៉ូតូពីទីតាំងល្បែងស៊ីសង បៀរអាប៉ោង បាល់ និងស្នូកឃ័រមួយនោះ ដែលស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែអ្នកទទួលបញ្ចាំទារឲ្យបង់លុយចំនួន៩រយដុល្លារទាំងកាទាំងដើម​ ទើបបុរសនោះមិនសុខចិត្តហើយបានទៅប្តឹងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ចោមចៅជួយអន្តរាគន៍ឃាត់ខ្លួនម្ចាស់ទីតាំងល្បែងនោះតែម្ដង។

ជនសង្ស័យដែលជាម្ចាស់ទីតាំងល្បែង ស៊ីសងនិងជាអ្នកទទួលទិញ និងបញ្ចាំម៉ូតូពីអ្នកចាញ់ល្បែងនោះឈ្មោះ អេង វី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងព្រីង ឃុំយីបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ទីតាំងរបស់ជននោះមានការបើកលេង ល្បែងស៊ីសងដ៏ធំមួយមានដូចជាបៀរ ល្បែងអាប៉ោង ,បាល់ ,និងស្នូកឃ័រ ដែលមានអ្នកភ្នាល់ដាក់លុយចាញ់ មួយថ្ងៃៗរាប់ពាន់ដុល្លារ ហើយអ្វីដែលចាប់អារម្មណ៏នោះ គឺមិនមានសមត្ថកិច្ចហ៊ានបង្ក្រាបឡើយ ព្រោះល្បី ថាមានមន្រ្តីថ្នាក់ឧត្តមសេនីយ៍កំពុងកាងពីក្រោយផង។​ ចំណែកបុរសដែលងប់និងល្បែង និងតែងតែទៅ លេងនៅទីតាំងខាងលើរហូតដល់ចាញ់អស់គូទខោនោះ ឈ្មោះ ម៉ែន រុណ អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិ ប្រើស ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនាឆ្នាំ២០១៧​ រួបគាត់បានទៅលេងបៀនិងអាប៉ោងនៅទីតាំងខាងលើហើយក៏បានចាញ់អស់លុយពីហោប៉ាវក៏ដាក់ម៉ូតូហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០១៧ចំនួន១០០០ដុល្លារលេងទៀត។បន្ទាប់ពីដាក់ម៉ូតូបានលុយក៏បន្តលេងទៀតស្រាប់តែចាញ់អត់លុយ១០០០ទៀតទើបឈប់លេងហើយទៅផ្ទះ។លុះថ្ងៃទី៣ខែឆ្នាំដដែលជនរងគ្រោះនៅមិនទាន់អស់ចិត្តក៏មកខ្ចីលុយពីអ្នកទទួលបញ្ចាំចំនួន ២០០ដូល្លារទៀតយកទៅចាក់អាប៉ោងបន្តតែគ្មានវាសនាឈ្នេះក៏ចាញ់អស់បោសគូទខោទៀតទៅ។ជនរងគ្រោះបាន ដាក់បញ្ចាំម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1DO 4232 ជាកម្មសិទ្ធរបស់ប្អូន និងបានលេងបន្តហើយបានចាញ់អស់ទៀត។

ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧​ ជនរងគ្រោះបានយកលុយចំនួន៥០០ ដុល្លារសុំលស់ម៉ូតូយកទៅអោយប្អូនជិះរៀនតែអ្នកទទួលបញ្ចាំមិនព្រមហើយបានទាសរុបទាំងកាទាំងដើមចំនួន៩០០ដុល្លារ ទើបជនរងគ្រោះមិនសុខចិត្ត ហើយនៅវេលា រសៀលថ្ងៃទី១៤ ខែឆ្នាំដដែលក៏មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍និងឃាត់អ្នកបញ្ចាំដើម្បីសួនាំ។
​    នៅចំពោះមុខសមត្ថកិច្ចម្ចាស់អ្នកទទួលបញ្ចាំបានសារភាពថាខ្លួនបានយកម៉ូតូជនរងគ្រោះទៅបញ្ចាំបន្តនៅមួយកន្លែងទៀតក្រោយមកសមត្ថកិច្ចបាននាំបុរសអ្នកបញ្ចាំនោះទៅយកបែជាកន្លែងបញ្ចាំបិតចាក់សោរបាត់ទៅហើយ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print