ខេត្តឧត្តរមានជ័យ ៖ រថយន្តកូរ៉េមួយគ្រឿង ត្រូងសមត្ថកិច្ចស្រុកអន្លង់វែងឃាត់ទុក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដោយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តឧត្តមានជ័យ សហការណ៍ជាមួយមន្រ្តីជំនាញ សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លងវែងហើយ រឹបអូសយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា រថយន្តដែលបង្រ្កាបបាន ម៉ាកកូរ៉េ ពណ៌ស ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ចាម 3A-2419 ។ រថយន្តខាងលើ មានផ្ទុកឈើលេខ២ ក្តាធ្វើផ្ទះប្រភេទឈើទាល ដែល បានដឹក ចេញពីស្រុកត្រពាំងប្រាសាទ ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅខេត្តឧត្តមានជ័យ ក៏ត្រូវសមត្ថកិច្ចចាប់តែម្តង ។
លោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានឲ្យដឹងថាចំនួនឈើខាងលើ សមត្ថកិច្ចកំពុងវាស់វែង មិនទាន់ដឹងចំនួនពិតនៅឡើយទេ តែបើតាមការសន្និដ្ឋាន មានចំនួនជាងពីម៉ែត្រគូបដោយអត់ច្បាប់ ៕ ប៉ែន នួន
...