រាជធានីភ្នំពេញ ៖កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោឃាត់ខ្លួនជនសង្សយ័៣នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំតម្លៃ៣០ម៉ឺនរៀលខណះដែលពួកគេកំពុងចែកចាយបន្តរអោយបក្ខពួក ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅផ្លូវ៣០ម៉ែត្រភូមុិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជនីភ្នំពេញ។
ប្រភពពីនគរបាលព្រហ្មទណ្ឌដង្កោបានឲ្យដឹងថា ដោយមានការរាយការណ៏ពីនគរបាលប៉ុស្តិពងទឹកហើយកម្លាំងជំនាញខណ្ឌដង្កោបានដាក់កម្លាំងស្រាវជ្រាវជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័បានចំនួន៣នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំ
ក្នុងនោះដែរក្នុងចំណោមជនសង្សយ័ទាំង៣នាក់មានម្នាក់អះអាងថាជាអ្នកសារពត៍មាននៅអង្គភាពជាតិកម្ពុជាដើម្បីសេរីភាពនិងម្នាក់ទៀតជាតារាសម្តែង
សមត្ថកិច្ចបានអោយដឹងថាជនសង្សយ័ទាំង៣នាក់ទី១ មានឈ្មោះទិត្យ ផល្លី អាយុ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មានជាអ្នកជួញដូរ ស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ ។
ជនសង្សយ័ទី២មានឈ្មោះសុខប៊ុនធឿនអាយុ៣៦ឆ្នាំមុខរបរតារាសម្តែងស្នាក់នៅជាមួយគ្នានិងទី៣មានឈ្មោះម៉មសីហាអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ។
បច្ចុប្បន្នជនសង្សយ័ខាងលើទាំង៣នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដង្កោធ្វើការឃុំខ្លួនបណ្តោះអាសន្នដើម្បីធ្វើសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ភារ៉ា ដង្កោ
...