សេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេ នឹងមានកូនព្យុះឈ្មោះ តាឡាស មកកាន់តំបន់ផ្ទៃរងទឹកភ្លៀង ទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៦ ខែកក្កដានេះ ផ្ទៃមេឃ នៅតែមានសភាពអ័ព្ទខ្លាំង ជាមួយនឹងភ្លៀងបន្តធ្លាក់ក្នុងមានកម្រិតមធ្យម និង គ្របដណ្តប់ទូទាំងខេត្ត ។

ជាពិសេសកូនព្យុះឈ្មោះ តាឡាស ដែលជាព្យុះទី៤ ប្រចាំឆ្នាំ២០១៧ បាននឹងកំពុងកើតនៅសមុទ្រចិន ភាគ ខាងត្បូង ។

កូនព្យុះនេះនឹងរំកិលមកកាន់ឈូងសមុទ្រកុងតឹង រួចបន្តដំណើរមកកាន់តំបន់ផ្ទៃរងទឹកភ្លៀង ទន្លេមេគង្គ ក្នុងប្រទេសថៃ និងឡាវ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំៗ០១៧ ខាងមុខនេះ ។
តាមរយៈការជូនដំណឹងនេះ ក្រសួងធនធានទឹក និងឧតុ និយម ក៏សូមអោយបងប្អូនប្រជាពលរដ្ឋមានការប្រុង ប្រយ័ត្ន ។

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print