បង្រ្កាបមុខសញ្ញាចាស់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក អនុសេនីយ៍ទោ ហុិន ឃា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាតស្តីទី បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន ៦នាក់ ចុះល្បាត់ពេលយប់ក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខ្លួន ដើម្បីភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈនោះក៍ប៉ះចំមុខសញ្ញាចាស់ សង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទើបធ្វើការបង្រ្កាបព្រមទាំងដកហូតនូវវត្ថុតាង និងសម្ភារផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ ស្ថិតក្នុងភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកំលាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ត្រូវបានគេស្គាល់ឈ្មោះ អុិត សុខាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ បច្ចុប្បន្ន មានទីលំភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ(ជាកន្លែងធ្វើសកម្មភាព)។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញាជាជនសង្ស័យនេះដែរ កម្លាំងធ្វើការដកហូតនូវវត្ថុតាង និងសម្ភាររួមមាន.ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ ថង់សំរាប់ប្រើប្រាស់ក្នុងបព្វហែតផ្សេងៗមួយចំនួន ទូរស័ព្ទដៃចំនួន ២គ្រឿង ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៏ខ្មៅ សេ១២៥ សេរីឆ្នាំ២០០៣ចំនួន ១គ្រឿង ប៉ុន្តែមិនបានបញ្ជាក់មានពាក់ស្លាកលេខឬគ្មាននោះទេ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ ជំនាញបានបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបង្កសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print