ប្តីចេញទៅដឹកកម្មករ ឃាតករឡើងលើផ្ទះ ចាប់ប្រពន្ធអារក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ត្រូវឃាតក អារកសម្លាប់យ៉ាងព្រៃផ្សៃ ខណៈដែលប្តី របស់គាត់ងើបពីព្រលឹមទៅដឹកកម្មករ​រោង ចក្រ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧ នៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមមន្ត្រីនគរបាលស្រុកគងពិសី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ​មុន គន្ធា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ​មានប្តីឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ មាន មុខរបរដឹកកម្មករកម្មការិនីរោងចក្រ រស់ នៅចំណុចកើតហេតុខាងលើ ។
មន្ត្រីខាងលើបានបន្តថា សាកសពស្ត្រី រងគ្រោះត្រូវបានឪពុកបង្កើតឈ្មោះ ព្រំ សំអុល ប្រទះឃើញខណៈដែលគាត់បើក រថយន្តត្រឡប់មកដឹកកម្មកររោងចក្រវិញ។

តាមប្រភពព័ត៌មាននៅកន្លែងកើេតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុប្តីស្ត្រីរង គ្រោះនៅវេលាទៀបភ្លឺបានបើករថយន្ត ចេញពីផ្ទះទៅដឹកកម្មកររោងចក្រ។ ចំណែក ប្រពន្ធ(ស្ត្រីរងគ្រោះ)និងកូនតូចម្នាក់នៅ ផ្ទះដោយស្ត្រីរងគ្រោះនៅដាំស្លនិងយកទៅ ហូបនៅរោងចក្រ។ លុះពេលដែលឪពុក បង្កើតរបស់ស្ត្រីរងគ្រោះដែលមានផ្ទះចម្ងាយ ប្រមាណ១០០ម៉ែត្រពីគ្នាវិលត្រឡប់ពីដឹក កម្មករវិញក៏ឃើញចៅឈរយំ។ ពេលនោះ គាត់ក៏ឈប់រថយន្តចូលទៅលើកចៅហើយ ក្រឡេកទៅក្រោមផ្ទះឃើញឈាមស្រក់ ពីលើផ្ទះមកជោកនៅដី។ ភ្លាមៗនោះគាត់ ក៏រត់ឡើងទៅមើលស្រាប់តែឃើញកូនស្រី ត្រូវគេអារកសម្លាប់ដោយសាកសពផ្កាប់ មុខនៅលើក្តារកណ្តាលផ្ទះ។

ឪពុកស្ត្រីរងគ្រោះបានបន្តថា ការបើ បានឃើញហេតុការណ៍ដូច្នេះក៏ទូរស័ព្ទទៅ កូនប្រសារដែលជាប្តីស្ត្រីរងគ្រោះឲ្យវិល ត្រឡប់មកផ្ទះ ហើយពេលមកដល់ត្រូវ បានសមត្ថកិច្ចហៅទៅសួរនាំពីករណីខាង លើនេះ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបាន ឲ្យដឹងថា ករណីឃាតកសម្លាប់ស្ត្រីរងគ្រោះ ខាងលើនេះពុំមានបាត់បង់ទ្រព្យសម្បត្តិ អ្វីនោះទេ។ ករណីនេះតាមការសន្និដ្ឋាន បឋមអាចជារឿងគំនុំ។ ដោយឡែកក្រុម គ្រួសារស្ត្រីរងគ្រោះបានអះអាងថា ស្ត្រីរង គ្រោះពុំដែលមានរឿងរ៉ាវអ្វីជាមួយអ្នកណា នោះទេ។

បើតាមប្រភពខ្សឹបខ្សៀវថា ប្តីស្ត្រីរង គ្រោះមានពាក់ព័ន្ធបញ្ហាស្រីញីច្រើន។ ការ លើកឡើងបែបនេះគឺអ្នកបង្ហើបមានបំណង ថាប្តីស្ត្រីរងគ្រោះអាចពាក់ព័ន្ធការស្លាប់ របស់ប្រពន្ធ ។ បើទោះបីជាមានការលើក ឡើងបែបនេះក៏ដោយ ករណីនេះសមត្ថ កិច្ចជំនាញបាននិងកំពុងសាកសួរប្តីស្ត្រីរង និងបន្តសើុបអង្កេតឈានទៅវែកមុខជន ដៃដល់ យក មកផ្តន្ទាទោសតាមច្បាប់ ៕  សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print