ហ្វីលីពីន មិនទាន់អាចយកឈ្នះ ក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី

ចែករំលែក៖

កម្លាំងទាហានហ្វីលីពីន ដែលបើកការវាយប្រហារទៅលើក្រុមភេរវកម្ម ម៉ៅទេ ដែលមានភាពជិតស្និតបំផុត ជាមួយក្រុម ភេរវកម្ម​ IS ​នៅប្រទេសអីរ៉ាក់នីងស៊ីរី បន្តបរាជ័យ ធ្វើឲ្យពលរដ្ឋ​ ត្រូវបន្តភៀសខ្លួន  ទៅកាន់តំបន់សុវត្ថភាព។

ការដែលហ្វីលីពីន​មិនអាចយកឈ្នះក្រុមភេរវកម្មដែលមានគ្នាតែប៉ុន្មាន រយនាក់ប៉ុណ្ណោះ ដោយសារតែប្រទេសនេះមិនមានបទពិសោធនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម​ ក្នុងនោះមានយុទ្ធសាស្ត្រវាយប្រហារ ជាដើម។ នៅក្នុងសង្គ្រាមជាង ១ខែកន្លងមកទាហានអាកាសហ្វីលីពីន បានវាយប្រហារច្រឡំដល់ទៅពីរលើកសម្លាប់ទាហានខ្លួនឯង ជាច្រើន​ផងដែរ​។

មួយវិញទៀត ប្រធានាធិបតីប្រទេសនេះមិនព្រំទទួលយកនៅការជួយអន្តរគមន៍ពី អាមេរិក  ក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវី។ កន្លងមកចិនក៏បានផ្តាល់ជំនួយអាវុធជាច្រើនក្នុងការប្រឆាំងក្រុមភេរវកម្ម ផងដែរ។

ដោយសារតែ ការមិនអាចយកឈ្នះ ទៅលើក្រុមភេរវកម្ម  វិមានប្រធានាធិបតី ហ្វីលីពីន កាលពីថ្ងៃទី ១៦ខែកក្ដា បាន ស្នើរដល់ពលរដ្ឋ ដែលរស់នៅទីក្រុងម៉ារ៉ាវីដែលស្ថិតក្រោមការវាយប្រយុទ្ធគ្នា ត្រូវរង់ចាំសិនរហូតដល់ប្រតិបត្តិការបោសសម្អាត របស់ក្រុមសន្តិសុខ បញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យ ទើបអាចត្រឡប់ទៅផ្ទះសម្បែង របស់ពួកគេវិញបាន។

យោងតាមសារព័ត៌មាន Philstarចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧បានឲ្យដឹងថា បើតាមសេចក្តីរាយការណ៍នៅមុននេះ គឺមានពលរដ្ឋមួយចំនួនដែលមានភៀសខ្លួនចេញពីទីក្រុងនេះ មានបំណងនឹងត្រឡប់ទៅផ្ទះពួកគេវិញនៅថ្ងៃទី២៤កក្កដាខាងមុខ។រដ្ឋាភិបាលមិនទាន់អាចគ្រប់គ្រងស្ថានការណ៍ នៅក្នុងទីក្រុងម៉ារ៉ាវីបានទាំងស្រុងនៅឡើយទេ ដោយសារតែមានពួកឧទ្ទាម ដែលមានទំនាក់ទំនងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម នៅតែរឹងទទឹងតដៃជាមួយក្រុមកងកម្លាំងរដ្ឋាភិបាលនៅឡើយ បន្ទាប់ពីក្រុមនេះ ចូលកាន់កាប់ក្រុងកាលពីថ្ងៃទី២៣មិថុនា។
ជាមួយគ្នានោះដែរ កងទ័ព នឹងលែងកំណត់ថ្ងៃ ក្នុងប្រតិបត្តិការនេះទៀតហើយ បន្ទាប់ពីបរាជ័យក្នុងកំណត់ពេលដោយខ្លួនឯង។

បើតាមអ្នកនាំពាក្យប្រធានាធិបតី លោក Ernesto Abellaបានិយាយថាគេនៅតែមិនទាន់ធានាបានថា តំបន់ដែលស្ថិតនៅក្រៅសមរភូមិក្តៅនោះអាចធានាសុវត្ថិភាពបានប៉ុណ្ណោះនោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថាមានស្នូរគ្រាប់កាំភ្លើង និងសំឡេងផ្ទុះ បន្ទាប់ពីយោធារដ្ឋាភិបាលចាកចេញអស់។

លោក Abellaថា យើងយល់ពីមនោសញ្ចេតនា របស់អ្នកស្រុក Marawiដែលចង់វិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវគេបង្ខំចេញពីទីក្រុងមួយនេះ។តែទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលព្រួយបារម្ភចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ជនស៊ីវិលទាំងអស់ ជាពិសេសស្ត្រី និងកុមារ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print