ក្មេងប្រុសដែលលង់ទឹករណ្ដៅដីកាលពីម្សិលមិញ សពត្រូវបានរកឃើញហើយ

ចែករំលែក៖

ភ្នំពេញ ៖ សាកសពក្មេងប្រុសម្នាក់ដែលបានលង់ទឹកស្លាប់ កាលពីថ្ងៃម្សិលមិញ ហើយបានបាត់ខ្លួនអស់រយៈ ពេលប្រមាណ២៤ម៉ោងកន្លងមកហើយនោះ ពេលនេះត្រូវបានរកឃើញនៅក្នុងទឹករណ្ដៅដីដ៏ជ្រៃនោះហើយ ដោយប្រជាពលរដ្ឋបានចងផ្លែសន្ទូចអូស ទើបជាប់សម្លៀកបំពាក់និងរកឃើញ ហើយបានបង្កឲ្យមានការ ភ្ញាក់ផ្អើលជាថ្មី កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ហើយរណ្ដៅដីមរណៈនោះ មានទីតាំងស្ថិតនៅក្នុងភូមិកាកាបថ្មី សង្កាត់កាកាបទី២ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះរូបនោះឈ្មោះ ភ័ក្រ្ត សុចិត្ត្រា អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិតាងួន  សង្កាត់កាកាបទី១ ខណ្ឌពោធីសែនជ័យ។

មានឪពុកឈ្មោះ រិទ្ធ  សុភក្រ័  អាយុ៤០ឆ្នាំមុខរបរជាមន្រ្តីនគរ បាលនិងម្ដាយឈ្មោះ ហែម  សុខន  អាយុ៣០ឆ្នាំមុខរបរនៅផ្ទះ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានហេតុការណ៏ភ្ញាក់ ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងប្រុសរងគ្រោះម្នាក់នេះ ទៅលេងនៅចំណុចកើតហេតុ បន្ទាប់មក បានចុះហែលទឹកលេង នៅក្នុងរណ្ដៅដីខាងលើ ហើយក្រោយមកបានលង់លិចបាត់ទៅក្នុងទឹក ចំណែកអ្នកដឋេលស្ថិតនៅក្បែរនោះ ម្នាក់បានត្រឹមតែរន្ធត់ ចិត្តគ្រប់គ្នាតែប៉ុណ្ណោះ។ខណៈពេលដែលបានឃើញក្មេងប្រុសរងគ្រោះ លិចបាត់ទៅក្នុងទឹកបន្តិចម្ដងៗនោះ មិនអាចមាននរណាម្នាក់ ប្រថុយចុះទៅជួយបានឡើយ ព្រោះរណ្ដៅដីមួយនេះមានជម្រៅប្រហែល៥០​ម៉ែត្រ ឯណោះមិនមែនរាក់ទេ។

ន្រភពដដែលបានបន្តទៀតថា ពេលនោះបានធ្វើឲ្យក្រុមមានការសោកសង្រេងយ៉ាងខ្លាំង ហើយត្រឹមតែនាំគ្នា អុជធូបបន់ស្រន់ឲ្យឆាប់រកសពកូនប្រុសជាទីស្រឡាញ់ឆាប់ឃើញ និងឈរសម្លឹងមើលទឹកដ៏ជ្រៅនោះទុក្ខ ក្រៀមក្រមរហូតដល់យប់តែប៉ុណ្ណោះ។

ចំណែកអ្នកភូមិក៏ដូចគ្នាដែរបាននាំគ្នាទៅចោមរោមមើលគ្រប់ៗគ្នា រហូតដល់ព្រឹកថ្ងៃទី១៧ ខែកក្កដា ទើបយកផ្លែសន្ទូចជាច្រើនចងជាប់ខ្សែនិងឈើ រួចទម្លាក់ចូលទៅក្នុងទឹក ហើយអូសចុះអូសឡើងច្រើនដង រហូតដល់វេលថ្ងៃត្រង់ថ្ងៃដដែលទើបរកឃើញសាកសពក្មេងប្រុសរងគ្រោះ បន្ទាប់មកបាននាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print