រថយន្តឡិចស៊ីសGS300បើកបតឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តឡិចស៊ីសRX330 ព្រលះធ្លាក់កាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីសGS300បើកបរដោយបុរសម្នាក់បើកបតឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត ឡិចសុីស RX330ប្រលះចំពីមុខពេញទំហឹងបណ្តាលឱ្យធ្លាក់កាងតែសំណាងល្អមិនបណ្តាលអ្នកបើកបររថយន្តទាំងពីរគ្រឿងរងរបួសនោះឡើយ។​

ហេតុការណ៍ថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវបេតុនៅក្នុងក្រុមហ៊ុន(អូសុីអាយស៊ី) ភូមិគៀនឃ្លាំងសង្កាត់-ខណ្ឌជ្រោយចង្វា។​

រថយន្តរងគ្រោះម៉ាកឡិសស៊ីសRX-330ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2N-8477រងការខូចខាតបែកកាងផ្នែកខាងឆ្វេងអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោទេរងរបួសស្រាល។​ចំណែកឯរថយន្តបង្កម៉ាកឡិចស៊ីសGS300 ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2L-1151រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំរឯអ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេរងរបួសស្រាល។​

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបើកបរដោយបុរសម្នាក់តាមផ្លូវបេតុក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុបានបតឆ្វេងខណៈពេលបតមិនមើលឆ្វេងស្តាំស្របពេលនោះក៏មានរថយន្តរងគ្រោះបើកបរតាមផ្លូវបេតុងក្នុងទិសដៅបញ្ចា្រាស់ទិគ្នាក្នុងល្បឿងយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឱ្យរងការខូចខាតធ្លាក់កាងដល់ដីរួញមួយកំណាត់មុខរីឯរថយន្តរងគ្រោះរងការខូចខាតបែកកាងផ្នែកខាងឆ្វេងជ្រុលចង្កូតទៅមុខបុកំគនរខ្សាច់ទៅមុខលែងរួចតែសំណាងល្អនៅក្នុងហេតុការណ៍នោះអ្នកបើកបររថយន្តទាំងពីរគ្រឿងរងរបួសស្រាល់។​

ក្រោយកើតហេតុភាគីម្ចាស់រថយន្តទាំងសងខាងសុំយករថយន្តទៅជួសជល់នៅការាស់ខាងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕  ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print