ពលរដ្ឋវេណេហ្ស៊ូអេឡា ជាង ៧លាននាក់បានទៅចូលរួមបោះឆ្នោត «គាំទ្រ ឬមិនគាំត្រ» ដល់រដ្ឋធម្មនុញ្ញថ្មី ដែលបានព្រៀងឡើង រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ។ ការសម្រេច បោះឆ្នោត កែប្រែច្បាប់កំពូលខាងលើ ក្រោយពេលដែលប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយ ជាច្រើនខែកន្លងមក មិនអាចរកច្រកចេញឃើញ។
តាមទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះបានផ្សាយថា ធានាធិបតីនៃប្រទេសវេណេហ្ស៊ូអេឡា ក្នុងរយៈពេលចុងក្រោយនេះហាក់ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង សូម្បីតែរដ្ឋធម្មនុញ្ញដែលចង់ព្រាងឡើងវិញ ក្នុងរដ្ឋបាល របស់លោក ក៏ត្រូវបានប្រជាពលរដ្ឋសំដែងការមិនពេញចិត្ដ និងបានបោះឆ្នោតមិនគាំទ្រ ផងដែរ។
នៅពេលនេះ គែមិនទាន់ដឹងពីលទ្ធផលនៅឡើយទេ ថា តើពលរដ្ឋ គាំទ្ររដ្ឋធម្មនុញ្ញថ្មីឬអត់។ នៅក្នុងការបោះឆ្នោត នោះ ក៏មានអំពើហឹង្សាកើតឡើង ផងដែរ ។ បណ្តាញព័ត៌មាន BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ថា នៅរដ្ឋធានី Caracas ប្រទេសវេណេហ្ស៊ូអេឡាគិលានុបដ្ឋយិកាម្នាក់ ដែលមានវ័យ៦១ឆ្នាំ ត្រូវគេបាញ់សម្លាប់ខណៈដែលឈរតម្រង់ជួរ រង់ចាំការចូលរួមបោះឆ្នោតដែលបានរៀងចំឡើងដោយក្រុមប្រឆាំង។
ក្រុមបុរសបានជិះម៉ូតូជាច្រើនគ្រឿង បានដកកាំភ្លើងបាញ់តម្រង់មកក្រុមមនុស្សដែលឈរតម្រង់ជួរគ្នា ដោយសម្លាប់ស្ត្រីចំណាស់ម្នាក់និងអ្នកផ្សេងទៀត ចំនួន៣នាក់រងរបួស។
វេណេហ្ស៊ូអេឡា ធ្លាក់ក្នុងវិបត្តិ ហើយមានពលរដ្ឋ ប្រមាណជាង ១០០នាក់ បានស្លាប់ នៅក្នុងជម្លោះរឿងនយោបាយ គិតចាប់តាំងពីខែមេសា។លោក Carlos Ocarizអ្នកនាំពាក្យមកពីក្រុមប្រឆាំងបានថ្លែងអំពីការបាញ់ប្រហារ ថា “យើងសោកស្តាយ ចំពោះរឿងដែលបានកើតឡើងនេះខ្លាំងណាស់ ដោយរងការឈឺចាប់យ៉ាងខ្លាំងបំផុត”៕