បើទោះបីសហគមន៍អន្តរជាតិបានបង្កើតការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បែបណាក្តីក៏ប្រទេសនេះ នៅតែ អាចឈរជើង រឹងមាំ និងមាន ប្រាក់ជាច្រើន ដើម្បីបន្តកម្មវិធី កាំជ្រួចមីស៊ីលនិងបរមាណូ ។
កន្លងមកក្រុមអ្នកឯកទេសបានលើកឡើងថាប្រាក់ចំណូលរបស់កូរ៉េខាងជើង មានមកពីគ្រប់ទិសទីពិសេសគឺប្រទេសចិន និង ប្រទេស ទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនង ជាប្រពៃណី ជាមួយកូរ៉េខាងជើង តាំងពីយូណាសមកហើយ។ ប៉ុន្តែប្រាកចំណូលពីខាងក្រៅ មានប្រហែលជា ១០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ គឺចំណូលតាមរយៈប្រទេសចិន។ ចំណុចទាំងនោះហើយ បានជាអាមេរិក ដាក់គំនៀបទៅលើប្រទេសចិន ឲ្យទទួលខុសត្រូវ ចំពោះបញ្ហា កូរ៉េខាងជើង ដែលនៅតែបន្តកម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ ។
ទំនាក់ទំនងរវាងកូរ៉េខាងជើងនិង បណ្តាប្រទេស នៅទ្វីបអាហ្វ្រិក មានប្រវត្តិតាំងពីជាង៥០ឆ្នាំកន្លងមក ហើយនៅតែបន្តរក្សាបានយ៉ាងល្អ បើទោះបីកូរ៉េខាងជើង រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។
នៅតំបន់ភាគខាងត្បូងទ្វីបអាហ្រិក មានចម្ងាយពីទីក្រុងព្យុងយ៉ាងជាង១៣ពាន់គីឡូម៉ែត្រ ហើយក៏រ៉េខាងជើងបានសាងសង តំបន់ឧស្សាហកម្មយ៉ាងប្រណិតនៅទីនោះ។ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ទុកទ្វីបអាហ្វ្រិក ជាប្រភពផ្តល់ប្រាក់យ៉ាង សំខាន់ ដល់កូរ៉េខាងជើង តាមរយការដេញថ្លៃ សាងសង់ ហេដ្ឋរចនាសម្ព័ន្ធនិងលក់អាវុធទៅកាន់ ទ្វីបអាហ្វ្រិក។បើទោះបីចិនជាដៃគូរពាណីជ្ជកម្មធំរបស់កូរ៉េខាងជើងប៉ុន្តែប្រភពចំណូលពីទ្វីបអាហ្វ្រិកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ អភិវឌ្ឍន៍កម្មវិធីបរមាណូរបស់ប្រទេសនេះ។
ចំណែកនៅក្នុងប្រទេសចិន វិញ «មាត់និយាយផ្សេង ធ្វើផ្សេង» ចិនបានចូលរួម ជាមួយសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដែរ ប៉ុន្តេ នៅក្នុងខ្នង ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែល្អប្រសើជានិច្ច។
ក្រុមអ្នកវិភាគបានលើកឡើងថា ការដែលចិនទុកឲ្យកូរ៉េខាងជើង មាន អាវុធបរមាណូនោះ គឺដើម្បីជាខែល រារាំង អាមេរិក ចូលមកគៀកព្រំដែនប្រទេសចិន ។ បើកូរ៉េខាងជើងមិនពង្រឹងអាវុធទេនោះ ប្រទេសនេះអាចនិងត្រូវ អាមេរិកវាយប្រហារ ហើយ ពេលនោះ កម្លាំងអាំវុធរបស់អាមេរិកនិងចូលដល់ មាត់ទ្វាប្រទេសចិនជាមិនខាន។
ចំណុចទាំងនោះហើយបានជារដ្ឋាភិបាលចិន ធ្វើមិនដឹងមិនឬ នៅតាមព្រំដែន ប្រទេសទាំងពីរ ទុកឲ្យឈ្មួញ បន្តសកម្មភាព រក្សីជាមួយកូរ៉េខងជើង ដដែល។ នៅឆមាសទីមួយឆ្នាំ២០១៧ការដោះដូរពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងជើងកើនឡើងជាង១០% គឺជាកំណើនខ្ពស់បំផុត ក្នុងពេលកូរ៉េខាងជើង កំពុង ប្រឈមនិងវិបត្តិ។ចំណុចទាំងនោះបានបង្ហាញឲ្យឃើញ ថា ចិននិងកូរ៉េខាងជើង នៅតែដំណើរការ ពាណិជ្ជកម្ម យ៉ាងស្អិតរមួតដដែល ហើយកើនជាងមុនទៅទៀត ទើប អាចផ្គត់ផ្គងកម្មវិធីមីស៊ីលនិងបរមាណូបានយ៉ាងឆាប់រហ័ស។
រ៉ែមាស ប្រាក់ និង សារធាតុផ្សេងៗ របស់កូរ៉េខាងជើង មិនអាចនាំទៅកាន់ប្រទេសណា ផ្សេងក្រៅពីប្រទេស ចិនបានឡើយ ហើយក្រុមហ៊ុនចិន ក៏ទទួលបានផលចំណេញយ៉ាងច្រើន ពី ធុនធានធម្មជាតិរបស់កូរ៉េខាងជើង ដោយសារតែ ទិញនៅក្នុងតម្លៃថោក។
យោងតាមតួលេខផ្លូវការនៅឆមាសទីមួយឆ្នាំ២០១៧នេះ ការដោះដូរពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងជើង បានកើនឡើងជាង១០% បើទោះបីជាចិនបានសន្យាថានឹងខិតខំ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ក៏ដោយ។ តែយ៉ាងណាមន្ត្រីចិនអះអាងថា តួលេខកើនឡើងគឺផ្អែកលើការនាំចូលទំនិញប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាជនកូរ៉េខាងជើង ឯការនាំចេញទំនិញកូរ៉េខាងជើងមកកាន់ចិន បានធ្លាក់ចុះខ្លាំងណាស់។
រដ្ឋបាលពន្ធដាចិនបានបង្ហាញតួលេខផ្លូវការ ថានៅឆមាសទីមួយ ដើមឆ្នាំ២០១៧នេះការដោះដូរពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងជើងបានកើនឡើងចំនួន១០,៥%។ យោងតាមតួលេខដែលគិតទៅតាមអត្រាប្រាក់ដុល្លារនេះ បង្ហាញថាការនាំចេញទំនិញចិន ទៅកាន់កូរ៉េខាងជើង បានកើនឡើងចំនួន២៩,១% រឺឯការនាំចូលទំនិញកូរ៉េខាងជើង មកកាន់ចិនវិញបានថយចុះចំនួន១៣,២% ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
គួររំលឹកថា កាលពីត្រីមាសទីមួយ ដើមឆ្នាំ២០១៧ រដ្ឋាភិបាលចិនបានប្រកាសតួលេខកើនឡើងនៃការដោះដូរពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងជើង ដល់ទៅ ៣០,៦% បើគិតជាប្រាក់ដុល្លារ។ លោកដូណាល់ ត្រាំ ធ្លាប់បានលើកឡើងពីតួលេខនេះហើយបានរិះគន់រដ្ឋាភិបាលចិន ថាបានសន្យាតែមាត់ តែការពិតនៅតែបន្តរកស៊ីជាមួយ កូរ៉េខាងជើងដដែល។
ទោះជាយ៉ាងណា លោក ហួងសុងពីង អ្នកនាំពាក្យរដ្ឋាភិបាលចិន បានលើកឡើងថាគេមិនអាចសំអាងតែលើតួលេខនៅឆមាសទីមួយនេះយកមកចោទរដ្ឋាភិបាលចិន ថាមិនបានសហការក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងទេ។ ជាងនេះទៅទៀតបើផ្អែកលើតួលេខ យើងឃើញថា ការនាំចូលទំនិញកូរ៉េខាងជើង មកចិនបានថយចុះខ្លាំងណាស់ នៅរវាងដើមឆ្នាំ២០១៧នេះ។ ជាក់ស្តែង ខែមេសាបានថយចុះ៤១,៦% ខែឧសភា ៣១,៦% និងខែមិថុនា ថយចុះ ២៨,៩%។
អ្នកនាំពាក្យដដែលបានពន្យល់ថា ទណ្ឌកម្មសេដ្ឋកិច្ច មិនបានសំដៅដល់ការហាមឃាត់នូវការនាំចូលទំនិញទៅកាន់កូរ៉េខាងជើង ទាំងស្រុង នោះទេ។ទំនិញដែលចិននាំចូលទៅ គឺជាទំនិញ ចំណីអាហារសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េខាងជើង។
ជាការពិតបើផ្អែកតាមតួលេខ ចិនបានបង្កើនការនាំចេញទំនិញទៅកាន់កូរ៉េខាងជើង តែបានបន្ថយការនាំចូលទំនិញកូរ៉េខាងជើងមកវិញ។ ទំនិញដ៏សំខាន់និងជាប្រភពចំណូលចំបងរបស់កូរ៉េខាងជើង គឺធ្យូងថ្ម ដែលចិនបានសម្រេចបិទលែងនាំចូល កាលពីខែកុម្ភៈ ដើមឆ្នាំនេះទៅតាមការទាមទាររបស់អង្គការសហប្រជាជាតិ។ យ៉ាងណាក៏ដោយ ទាំងអស់នេះជាតួលេខផ្លូវការតែប៉ុណ្ណោះ។ គេជឿថា ទំនិញកូរ៉េខាងជើងបានបន្តនាំចូលមកចិន តាមផ្លូវងងឹត គេចពន្ធយ៉ាងសន្ធិកសន្ធាប់ដដែល។ គឺបញ្ហានេះទៅវិញទេ ដែលរដ្ឋាភិបាលចិនគួរចាប់ផ្តើមដោះស្រាយ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្លួន៕