ឃាត់ជនជាតិឡាវម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន១គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង១៤និង២០នាទីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ខាងកម្លាំងអាវុធហត្ថខេត្តដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុហត្ថខេត្តលោកអៀង វ៉ាន់ឌី បានចុះចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិឡាម្នាក់កាន់គ្រឿងញៀនឆ្លងដែលចូលមកទឹកដីកម្ពុជាមួយកញ្ចាប់ដែលមានទម្ងន់ ១០៦៨,៤ក្រាមស៊ីឈ្នួលក្នុងតម្លៃ៥០០ដុល្លាត្រូវបានចាប់បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

ជនសង្ស័យត្រូវបានកម្លាំអាវុធហត្ថខេត្តស្ទាក់ចាប់ថ្ងៃ ទី១៧ខែកក្កដាឆ្នាំ២០១៧នៅចំណុចផ្លូវបំបែកណាអូង ស្ថិតក្នុងភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថាជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនមានឈ្មោះកង មួន ភេទប្រុស អាយុ៤៨ឆ្នាំ (ជនជាតិឡាវ) មានទីលំនៅភូមិ ឃី ហាក់ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

លោកមេបញ្ជាការបន្តទៀតថាក្រោយពីជនសង្ស័យទទួលបានគ្រឿងញៀនពីបក្សពួកគេ បានឆ្លងដែនចេញពីប្រទេសឡាវចូលមកទឹកដីកម្ពុជាដើម្បីធ្វើការដោះដូរ ក៏ត្រូវបានកម្លាំងអាវុធហត្ថខេត្ត ស្ទាក់ចាប់បានម្នាក់នៅចំណុចខាងលើ តែម្តង។

លោកបន្តឱ្យដឹងថាក្រោយការស្ទាក់ចាប់រថយន្តឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចអាវុធហត្ថ បានធ្វើការឆែកឆេរ បានរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណិ៍សថ្លា(ICE)មួយកញ្ចប់ធំ ស្មើនិង១០៦៩, ៤ក្រាម និងបានបញ្ជូនជនសង្ស័យមកកាន់ទីបញ្ជាការកងរាជអាវុហត្ថខេត្តសាកសួរ។

លោកបន្តថាក្នុងការបង្ក្រាបនេះ គឺមានបញ្ហាស្មុកស្មាញច្រើន ដោយភូមិសាស្ត្រលំបាក ដោយ សារមានព្រៃភ្នំ អូរជាច្រើនដែលក្រុមឧក្រិដ្ឋជនធ្វើសកម្មភាពតែទោះជាមានការលំបាកយ៉ាងណានោះ យើងនៅតែតស៊ូ ដោយយើងប្រើវិធានការជំនាញ ក្នុងការបង្ក្រាបបទល្មើ ដែលចុះប្រតិបត្តិការជាញឹកញាប់ ចឹងជនល្មើសមិនអាចមានប្រៀបលើសមត្ថកិច្ចយើងបានទេទើបយើងឈានដល់ការចាប់ឃាត់ខ្លួនបាន ។

ជនសង្ស័យឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាវត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ចចាប់បានគឺគេបានជួលខ្លួនក្នុងតម្លៃ៥០០ដុល្លា ហើយខ្លួនពិតជាបានស៊ីឈ្នួកកាន់ប្រាកដមែន។
គ្រឿងញៀនត្រូវបានធ្វើតេស្តរកសាធាតុញៀនចំពោះមុខជនសង្ស័យ នឹងមានការចូលរួមពី ព្រះរាជអាជ្ញារង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តថាពិតជាមានសារធាតុញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យជនជាតិឡាវម្នាក់ រួមនិងវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ១០៦៩,៤ក្រាម ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនខ្លួនបន្តទៅកាន់តុលាការសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃ១៨ ខែកក្កដា ស្អែកនេះហើយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print