ភ្នំពេញ៖ អភិបាលរងសាលារាជធានីភ្នំពេញ លោក អៀង អូននី ដឹកនាំកម្លាំងចុះទៅផ្អាកការសាងសងស្ថានីយ៍ប្រេងមួយកន្លែងយីហោ PTT ជាបណ្ដោះអាសន្ន ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ លើបញ្ហាប្រឈមគ្រោះថ្នាក់នៅហាននិភ័យណាមួយដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្នុងមូលដ្ឋាន សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក ។
លោក អៀង អូននី បានមានប្រសាសន៍ថា ចំពោះការផ្អាកការដ្ឋានសាងសងស្ថានីយ៍ប្រេង PTTខាងលើ ត្រូវបានបិទចោលជាបណ្ដោះអាសន្ន ប្រសិនបើប្រជាពលរដ្ឋនៅតែបន្តប្ដឹង ដោយមិនព្រមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរនោះទេ។
ការចុះផ្អាកសាងសងខាងលើនេះដំណើរការនៅវេលាម៉ោង8និង30នាទី ព្រឹកថ្ងៃទី19 ខែកក្កដា ឆ្នាំ2017 ស្ថិតនៅត្រង់ចំណុចស្ថានីយ៍ប្រេង PTT មួយកន្លែងនៅតាមបណ្តោយផ្លូវទេពផន លេខ១៨២ សង្កាត់ទឹកល្អក់ទី2 ខណ្ឌទួលគោក ដែលត្រូវបានប្រជាពលរដ្ឋប្តឹងទៅសាលារាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ចែម វិចិត្រ នេះមិនគោរពតាមការណែនាំ និងកិច្ចសន្យារបស់សាលាខណ្ឌ ពាក់ពន្ធ័នឹងការចុះហាមឃាត់សំណង់ខាងលើនេះ ភ្ញាក់ងារយកព័ត៌មានយើង បានសុំការបំភ្លឺពីម្ចាស់ទីតាំងខាងលើ បានប្រាប់ថា ទីតាំងសាងសង់ស្ថានីយ៍ប្រេងនេះ គឺលោកបានធ្វើលិខិតស្នើសុំទៅសាលាសង្កាត់ សាលាខណ្ឌ ក៏ដូចជាសាលារាជធានីភ្នំពេញរួចមកហើយ ដោយខាងមន្ត្រីពាក់ព័ន្ធបានចេញលិខិតអនុញ្ញាតឲ្យម្ចាស់ទីតាំងសាងសង់តាមច្បាប់ដែលចេញមកនេះ ។
យោងតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី២ ដែលបានដាក់ពាក្យបណ្ដឹងប្រមាណជាង20 គ្រួសារទៅសាលារាជធានីភ្នំពេញ បានឲ្យដឹងដែរថា ការសាងសងស្ថានីយ៌ប្រេងនេះគឺមិនបានធ្វើដោយមានការសម្របសម្រួលពីប្រជាពលរដ្ឋនោះទេ ដោយការសាងសងមិនមានការបិទបាំងត្រឹមត្រូវ ដោយពួកគេលួចសាងសងតែនៅពេលយប់ ហើយអ្វីដែលប្រជាពលរដ្ឋភ័យខ្លាចនោះ គឺនៅពេលដែលពួកគាត់កំពុងតែដេកលង់លក់ ស្រាប់តែមានអគ្គីភ័យឆាប់ឆេះក្នុងប្រការណាមួយ ដូច្នេះហើយទើបពួកគាត់ (ប្រជាពលរដ្ឋ)សូមណូមពរដល់អាជ្ញាធរ ពាក់ព័ន្ធជួយត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេង PTT មួយកន្លែងក្នុងមូលដ្ឋានខណ្ឌទួលគោកនេះផង ។
ពាក់ពន្ធ័នឹងការចុះហាមឃាត់សំណង់ខាងលើនេះ ក្រុមអ្នកសារព័ត៌មានដែលបានចុះទៅដល់ទីតាំងខាងលើនេះ ក៏បានសុំការបំភ្លឺពីម្ចាស់ទីតាំងនោះឡើយ ដោយគ្រាន់តែដឹងថាទីតាំងសាងសង់ស្ថានីយ៍ប្រេងនេះ គឺលោកបានធ្វើលិខិតស្នើសុំទៅសាលាសង្កាត់ សាលាខណ្ឌ ក៏ដូចជាសាលារាជធានីភ្នំពេញរួចហើយ ដោយខាងមន្ត្រីពាក់ព័ន្ធបានចេញលិខិតអនុញ្ញាតឲ្យម្ចាស់ទីតាំងសាងសង់តាមច្បាប់ ៕ស តារា