អ្នកនាំពាក្យស្នងការប៉ូលិស ប្រទេស Mozambique លោកInacida Dina កាលពីថ្ងៃទី១៩ខែកក្កដា បាននិយាយទៅកាន់សារព័ត៌មានក្នុងស្រុកថា ជនដៃដល់ ពីរនាក់ ដែលមានអាយុ ប្រមាណ២០ឆ្នាំត្រូវបានចាប់ខ្លួន ពីបទចាប់មនុស្ស យកក្រលៀន។
សារព័ត៌មាន BBC បានផ្សាយថា ជនល្មើសមាន សកម្មភាព បែបនេះចាប់ផ្តើមចេញពី អបិយជំនឿ និងវិប្បធម៌។សហគមន៍ ក្នុងសក្រុងជឿជាក់ថាអ្នកដែលមានក្បាលទំពែក ជាអ្នកមាន និងជាមនុស្សឆ្លាតវៃ។ លោកInacida Dina បញ្ចាក់ថា ក្រលៀនរបស់បុរសក្បាលទំពែកត្រូវយកទៅធ្វើពិធី បូជា សុំសំណាង។
ប៉ូលិសBozambiqueបានប្រមានថា បុរសមានក្បាលទំពែក អាចនឹងរងការវាយប្រហារសម្លាប់ប្លន់យក ក្រលៀនដើម្បីធ្វើពិធីបូជា តាម អបិយជំនឿក្នុងតំបន់។
ការប្រមាណខាងលើកើតឡើង ក្រោយពេល បុរសពីរនាក់មានក្បាលទំពែក ត្រូវសម្លាប់យ៉ាងព្រៃផ្សៃ នៅខេត្តZambeziaប្រទេស Mozambique ក្នុងនោះមនុស្សម្នាក់ត្រូវបានកាត់ក្បាលនិងវេះយកក្រលៀន ។ សេរីរាងកាយសំខាន់ៗរបស់ បុរសរង្គ្រោះទាំងពីរនាក់ខាងលើ ត្រូវបានយកទៅធ្វើពិធីបូជា ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន BBC លោក Dina បានបញ្ចាក់ថា «អ្នកងប់ងល់និងអបិយជំនឿជឿ ថា ក្បាលទំពែក មានផ្ទុកមាស»។ ការសម្លាប់មនុស្សបែបនេះបានកើតឡើង នៅតំបន់ភាគខាងកើតទ្វីបអាហ្វ្រិក ។នៅតំបន់នោះដែរ មានមនុស្ស (ឃ្លីក) ត្រូវសម្លាប់ធ្វើជាសការបូជា តាមពិធីប្រពៃណី ក្នុងតំបន់។
ប្រទេស Mozambique គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកដែលមានការសម្លាប់មនុស្សជាច្រើន យកទៅបូជាយ័ញ តាមអបិយជំនឿ ។ក្រុម មេធ្មប់បានប្រមាញ មនុស្ស ក្បាលទំពែក យកក្រលៀន ធ្វើពិធីដើម្បីសុំ ឲ្យរក្ស៊ី មានបាន ឬផលិតថ្មាំសម្រាប់ សាសនិករបស់ខ្លួន។
អង្គការលើកលេងទោស អន្តរជាតិ ពេលថ្មីៗនេះបានប្រកាសថា មានការរើសអើងប្រឆាំងនិង មនុស្ស (ឃ្លីក) នៅប្រទេស ម៉ារ៉ាវី ដែលជាប្រទេសជិតខាង ជាមួយ Mozambique ចាប់តាំងពីឆ្នាំ ២០១៤។ សូម្បីតែផ្នូរ របស់មនុស្សទាំងនោះក៏ត្រូវគេ គោះយក ឆ្អឹកទៅធ្វើពិធីផងដែរ។
តាមអង្គការលើកលេងទោសពិភពលោក មានមនុស្ស ជិត ១មឺននាក់ត្រូវ គេសម្លាប់ នៅក្នុងប្រទេសម៉ារ៉ាវី យកទៅធ្វើពិធីបូជាយ័ញ៕