ក្រុមបាញ់សម្លាប់ប្លន់យករថយន្តតាក់ស៊ីសមត្ថកិច្ចចាប់បាន៣នាក់នៅភ្នំពេញ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនដៃដល់ក្នុងការបាញ់សម្លាប់ប្លន់យករថយន្តតូយូតាហាឡិនឌ័រ ត្រូវបានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរ បាលរាជធានីភ្នំពេញ កំពង់ឆ្នាំង និងពោធិសាត់ ចាប់ឃាត់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។

ក្រោយពីជនសង្ស័យទាំង៣បានធ្វើសកម្មភាពបាញ់ប្លន់យករថយន្ត កាលពីថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៧ បានយកសពជនរងគ្រោះមកទម្លាក់ចោលនៅភូមិគោក ស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននេះ១-ឈ្មោះប៉ែនសុខនភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ ជាជនដៃដល់ ។ ២-ឈ្មោះ សុវណ្ណ ឧត្តម ហៅអាដំ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំរលាប្អឿរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៣-ឈ្មោះ រ៉ា ឌីម៉ា ហៅម៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញមានវត្ថុតាងមួយចំនួន អាវុធខ្លីម៉ាករ៉ូឡូ១ដើម គ្រាប់១៥គ្រាប់ និងរថយន្តម៉ាកហាយឡិនឌ័រ១គ្រឿងដែលជារបស់ជនរងគ្រោះ ។

នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ លោកឡុច សុវណ្ណរ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់តាមទូរស័ព្ទថា សំណុំរឿងករណីប្លន់នេះ គឺនាយដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថ កិច្ចជំនាញនៃរាជធានីភ្នំពេញ កំពង់ឆ្នាំង និង ពោធិសាត់ទើបចាប់បានជនសង្ស័យ ហើយនៅពេលនេះនៅមិនទាន់បានបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅឡើយនោះទេ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានជនពុំស្គាល់មុខយកទៅទម្លាក់ចោលលើផ្លូវអាលុង ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ។

ក្រោយពីពិនិត្យធ្វើកោសល្យវិច័្ចយ សមត្ថកិច្ចបានបញ្ជាក់ថាៈ ជនរងគ្រោះត្រូវ ឃាតករបាញ់ចំក្បាលពីក្រោយមកគ្រាប់ ធ្លាយចេញមកថ្ងាស់ខាងមុខ បណ្តាលអោយស្លាប់នៅកន្លែងផ្សេង រួចយកសពមកទម្លាក់ចោលនៅទីនោះ។ រហូតដល់វេលាម៉ោង១០ និង៣០នាទីព្រឹក សពជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណ មានឈ្មោះ អៀង សុចិត្រា ហៅចិត្តភេទប្រុសអាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ មានមុខរបរអ្នករត់តាក់ស៊ី ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print