សកម្មភាពគ្រឿងចក្រឈូសឆាយព្រៃយ៉ាងអនាធិបតេយ្យ គ្មានអ្នកបង្ក្រាប សង្ស័យមានការឃុបឃិតពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ គ្រឿងចក្រជាច្រើនគ្រឿងកំពុងសំរុកឈូសឆាយព្រៃយកដីធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ គ្មានអ្នកបង្ក្រាប គេសង្ស័យថាប្រហែលជាមានបើកភ្លើងខៀវពីរ មន្ត្រីជំនាញនឹងអជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ទើបក្រុមឈ្មួញនឹងម្ចាស់គ្រឿងចក្រ ហៀនធ្វើសកម្មភាព យ៉ាងគគ្លើននៅចំណុចព្រៃជាំកោងកាង ផ្លូវចូលមុខខ្ទមអ្នកតាចម្ងាយ បីគីឡូម៉ែត្រ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពពីរប្រជាពលរដ្ឋបាននិយាយថាៈ សព្វថ្ងៃនេះគេសង្គេតឃើញមានគ្រឿងចក្រជាច្រើន កំពង់សំរុកចូលឈូស​ឆាយនឹងវៃព្រៃ យកដីធ្វើជាកម្មសិទ្ធយ៉ាងគគ្រឹកគគ្រេងហាក់បីដូចជាគ្មានអ្នកបង្ក្រាបសោះ ហើយឈ្មួញទាំងនោះមិនដឹងជាមានលិខិតអាជីចកម្មឬគ្មាននោះទេ ហើយឈូសឆាយនឹងវៃព្រៃ មិនថាដីមានច្បាប់ឬអត់ច្បាប់ ឬក៍ដីព្រៃស្រោង ជំរោកសត្វព្រៃឬក៍ដីសប្បទានសង្គមកិច្ច ឬដីសហគមន៍ ក៍ឈ្មួញទាំងនោះមិនខ្លាចឬញញើតឡើយ។

ប្រភពដដែលបានបន្តទៀតថា បច្ចុប្បន្ននេះគ្រឿងចក្រមកធ្វើអាជីវកម្មក្នុងស្រុកថាឡាបរិវ៉ាត់ មិនក្រោមពីរ១០ គ្រឿងនោះទេ ហើយឈ្មួញដើធ្វើសកម្មភាពខ្លាំងជាងគេ មានឃុំចំការលើចំណុចអណ្តូងលោក ព្រៃស្លឹក ឃុំអន្លុងជ្រៃ ភូមិ វាលដេញភូមិស្រឡៅ នឹងឃុំសំអាង ស្ថិតក្នុងចំណុចខាងលើនេះ គេមិនដែលឃើញមានសមត្ថកិច្ចណាឬអជ្ញាធរធ្វើការបង្ក្រាបឬចុះទុបស្គាត់ម្តងណាទេ ភាគច្រើនគេឃើញតែសមត្ថកិច្ចជំនាញចុះ មកហើយទៅវិញ ហើយឈ្មួញនៅតែធ្វើសកម្មភាពដដែល ប្រហែលពួគគាត់មកយកថ្នាំសណ្ដំងាយគេងលក់ ពីរឈ្មួញហើយមើលទៅ បើឈ្មួញនឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ត្រូវគ្នាអស់ហើយ ដូចអនុសាសន៍ របស់សម្តេចតេជោហ៊ុន សែន ម៉ែននោះពិតជាមិនសល់ទេព្រៃឈើ ស្រុកខ្មែរយើង នឹងព្រៃជំរកសត្វបើគ្មានការទប់ស្កាត់គឺពិតជាក្លាលទៅជាវាលរហោឋានជាក់ជាមិនខាន។

គួររំលឹកថា ក្រុមអាជីវកម្មខ្លះមានច្បាប់ចេញដោយលោក អភិបាលស្រុក ថោង ស្រាន់ ចំណែកខ្លះទៀតគ្មានច្បាប់គ្មានការអនុញ្ញាត្តិក៍ចេះតែធ្វើបាន ចំណែកមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ស្រុក លោករី រស្មី គ្រាន់តៃឆ្លើយថាសន្យាខ្យល់ តែប៉ុណ្ណោះពុំដែលចុះបង្ក្រាបតាមការ រាយការណ៍ករណីខាងនេះម្តងណាទេ ចំណែកលោកអភិបាលស្រុក ខលចូលរាយការណ៍ពេលណាក៍លោកជាប់រវល់ប្រជុំដែរ ពុំអាចសុំការបំភ្លឺឬបកស្រាយពីលោក ឱ្យបានលំអិតដល់អ្នកសារព៍ត៌មានយើង ជុំវិញរឿងនេះទេ បច្ចុប្បន្នសកម្មភាពឈ្មួញទន្ទ្រាន់វៃព្រៃយកដីនៅក្នុងស្រុកថាឡាបរីវ៉ាត់ កំពង់តែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ គ្មានអជ្ញាធរណាបង្ក្រាបឬទប់ស្កាត់ឡើយ ៕  មាស សុផាត

     

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print