លោកអូស្មាន ហាស្សាន់៖ ការអភិវឌ្ឍសត្ថភាពយុវជន គឺប្រទេសជាតិ មានការរីកចម្រើន

ចែករំលែក៖

ភ្នំពេញ ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមនិស្សិតអារូបករណ៍នៃធនា គារអភិវឌ្ឍន៍ឥស្លាម Islamic Development Bank (IDB) ប្រទេសថៃឡង់ដ៍ ចូលជួបសំដែងការគួរសម្យ នឹងផ្លាស់ប្តូរបទពិសោធន៍ជាមួយសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។ ដើម្បីផ្ដល់ការអភិវឌ្ឍសត្ថភាពយុវជន គឺប្រទេសជាតិ មានការរីក ចម្រើន។

សម្រាប់កម្ពុជា IDB បានផ្តល់អារូបករណ៍តាំងពីឆ្នាំ១៩៩២ មក ផ្នែកវិជ្ជាជីវៈបាន ៨៨ នាក់ ក្នុងនោះ ៧០ នាក់ បានបញ្ចប់ការសិក្សាក្នុងនិងក្រៅប្រទេសនូវផ្នែកវេជ្ជបណ្ឌិត ឱសថសាស្រ្ត,កសិ កម្ម,វិស្វកម្ម អគ្គីសនី,កុំព្យូទ័រ និងបច្ចេកទេសផ្សេងៗ រហូត ដល់ឆ្នាំ ២០១៧នេះ IDB បានបន្តបន្ថែមអាហារូបករណ៍ ឲ្យបាន កាន់តែច្រើនទៀត ដល់និស្សិតខ្មែរឥស្លាម ។ ពិធីជួបសំណេះ សំណាលផ្ដល់បទពិសោធន៏នេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២២ កក្ដដា ឆាំ ២០១៧ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា​ ៖ ចាប់តាំងពីឆ្នាំ១៩៩២​ រហូតដល់​ ឆ្នាំ២០១៧​ នេះ​ និស្សិតខ្មែរឥស្លាម​ចំនួន​ ៩០​ នាក់ហើយ​ ដែលបានទទួលអាហារូបករណ៍ពីធនាគារអភិវឌ្ឍន៍ឥស្លាម​ (IDB​) ដើម្បីបន្តការសិក្សាទាំងក្នុង​ និងក្រៅប្រទេស។ ក្នុងនោះ​ និស្សិតចំនួន​ ៧៣​ នាក់​ បានបញ្ចប់ការសិក្សារបស់ខ្លួន​ ហើយបានក្លាយជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាល​ ជាវេជ្ជបណ្ឌិត​ ជាវិស្វករ​ វិស័យសំណង់ និង​ អ្នក បច្ចេកទេសផ្សេងៗទៀត ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្នុងគោល បំណង ជំនួបសំណេះសំណាល ជាមួយសិស្ស និស្សិត ឥស្លាមថៃ ដែលកំពុងសិក្សា ធ្វើឡើងស្របពេល ប្រទេសជាតិកំពុងមានការរីកចម្រើន និងកំពុងមានការអភិវឌ្ឍប្រទេស ឲ្យជឿនលឿន ដូច នៅបណ្ដាប្រ ទេស អាស៊ានផង ។ ហើយជំនួបនេះ ក៏ចង់ដឹង ពី បច្ចុប្បន្នភាព​ ពីស្ថានភាព និស្សិត​របស់ខ្លួន​ ក៏ដូចជាទទួលការបង្វិលប្រាក់កម្ចីពីនិស្សិតបញ្ចប់ការសិក្សាក្រោមអាហាររូបករណ៍​ IDB ដើម្បីបន្ត ជួយផ្តល់អារូបករណ៍ ដែល និស្សិតកំពុង សិក្សា ជំនាន់ក្រោយៗទៀត​។

លោកបន្ដថា ៖ រហូតមកដល់ ពេលនេះ គណ:កម្មការអាហារូបករណ៍​ IDB ក៏កំពុងទទួលពាក្យប្រឡងជ្រើសរើសសិស្ស-និស្សិត​ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ​ សម្រាប់ឆ្នាំ២០១៧​-២០១៨​ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងប្រទេស​ ក្រោមជំ​នួយឧបត្ថម្ភពីធនាគារ អភិវឌ្ឍន៍ឥស្លាម​ (IDB)​ លើផ្នែកវេជ្ជសាស្រ្ត​ វិស្វកម្ម​ និង​ កសិកម្ម។

ធនាគារ អភិវឌ្ឍន៍ឥស្លាម​ IDB បានចាប់ផ្តើមផ្តល់អាហា រូបករណ៍ដល់សិស្ស-និស្សិតឥស្លាមកម្ពុជា​ នៅឆ្នាំ១៩៩២​តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​ ដើម្បីជួយអភិវ ឌ្ឍន៏សិស្ស និស្សិតក្រីក្រ តាមសហគមន៏នៅកម្ពុជាឲ្យ បានច្រើនដើម្បីទទួលបានការរីកចម្រើនទៅថ្ងៃអនាគត ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print