ឃាត់ខ្លួនជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់កាបូបជនបរទេស

ចែករំលែក៖

ខេត្តព្រះសីហនុ  ៖  យោងតាមប្រភពពីឯកឧត្តម ឧត្តម សេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាល​ខេត្ត​ព្រះ​សីហនុបានគូសបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៩ ស្ថិតនៅឆ្នេរ​សមុទ្រ​អូរត្រេះក្រុមទី២ ភូមិ៦សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ចោរកម្ម (លួច​សម្ភា​រៈ​ជនបរទេស) មួយបានកើតឡើង ។

ក្រោយពីបានទទួលបានព័តមានការិយាល័យ​កណ្តាល​នគរបាលព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងអធិការដ្ឋាន​នគរបាល​ក្រុងព្រះ​សីហ​នុ បានធ្វើ​ការដេញតាមនិងរាយកម្លាំងពួនស្ទាក់។ករណីនេះបង្រាបបានទាំងស្រុងចាប់បានជនសង្ស័យចំនួន ០២នាក់ រួមទាំងវត្ថុតាង នៅម៉ោង ១០ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ៖ ជនសង្ស័យ​ចំនួន ០២នាក់៖ ១.ឈ្មោះ គុយ ឡុង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មាន​ទី​លំ​នៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ដៃដល់)។ ២.ឈ្មោះ ស៊ាន កេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រែនប់ ខេត្តព្រះ​សីហនុ (អ្នកបើកម៉ូតូ)។

វត្ថុតាងចាប់យកបាន៖ -ម៉ូតូ ០១គ្រឿង ម៉ាក វេវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ លេខ​តួ និងលេខម៉ាស៊ីនៈ ០៨៤២៤៩៤ (មធ្យោបាយធ្វើសកម្មភាព) ។ -កាបូបស្ពាយ ០១ ពណ៌ខៀវ -គ្រឿងសំអាងមួយចំនួន -ទឹកបរិសុទ្ធ ០១ដប ។ _ជនរងគ្រោះឈ្មោះ MELANIA DEUAPEPUTA ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិ អីតាលី មុខរបរ ទេសចរណ៍ មាន​ទីលំ​នៅក្រុម ភូមិ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។ +សម្ភារៈបាត់បង់រួមមាន៖ -កាបូបស្ពាយ ០១ ពណ៌ខៀវ -គ្រឿងសំអាងមួយចំនួន -ទឹកបរិសុទ្ធ ០១ដប ។

ជនសង្ស័យទាំង2នាក់បានសាភាពថា សកម្មភាពនេះពួកខ្ញុំមានផែនការជាមុនបានជិះម៉ូតូឃ្លាំមើលជនបរទេសណាដែលអាចឆក់បាន។ខណះនោះពួកខ្ញុំបានឃើញជនបរទេសចុះមុជទឹកទុកសម្ភារះនៅឆ្នេរពួកខ្ញុំម្នាក់ចាំនៅលើម៉ូតូម្នាក់ទៀតចុះទៅលួចហើយជិះគេចខ្លួនបានរយះពេល1ម៉ោងនិង30នាទីត្រូវកម្លាំងនគរបាលចាប់តែម្ដង។

ចំពោះជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុង​ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print