បុគ្គលិកប្រុសស្រី២នាក់បំរើការនៅលើយន្តហោះ ដែលបង្ហោះករណីធ្លាក់យន្តហោះនៅសៀមរាប ត្រូវបានដោះ លែងត្រឡប់ទៅវិញហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនបង្ក ប្រុស ស្រី ២នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនស្កាយ អង្គរអាយ វេរ​(Sky Angkor airline) បំរើការនៅលើយន្តហោះ ខណៈបាននាំគ្នាបង្ហោះក្នុងសង្គមហ្វេសប៊ុក តៗគ្នាថា មានយន្តហោះ ធ្លាក់នៅក្នុងទឹកដីខេត្តសៀមរាប នោះ ត្រូវបានលោកប្រធាន ក្រុម​ហ៊ុនស្កាយ អង្គរអាយ វេរ(Sky Angkor airline) បានប្រគល់ខ្លួន​ឱ្យសមត្ថកិច្ច​នគរបាលការិ​យា​ល័​យ​សន្តិសុខផ្ទៃក្នុង នៃស្នង​ការនគរបាលខេត្តសៀមរាប យកមកធ្វើការ​សួរនាំ នៅវេលា​ម៉ោង​​៥និង៣០នាទីល្ងាចថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៧នោះ ត្រូវបានឱ្យធ្វើកិច្ចសន្យា ដោះ​លែងឱ្យត្រឡប់ទៅផ្ទះវិញ ហើយ។

បន្ទាប់ពី​មាន​ពត៌មាន​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ថា​មាន​យន្ត​ហោ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​លើទឹកដី​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២២ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ជាច្រើន​ ចាប់អារ​ម្មណ៍ និង​បាន​នាំគ្នា​share បន្ត​ពេញ​ពិភព​សង្គម ហ្វេស ប៊ុក។​​
លោកវរសេនីយ៍ទោ ភឹង សម្បិត្ត ប្រធានការិយាល័យ

សន្តិសុខផ្ទៃក្នុង នៃស្នងការ​ដ្ឋាន​នគរ​បាលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅវេលា​ម៉ោង១១និង០២នាទីព្រឹកថ្ងៃ​ទី២៣ខែ​កក្កដា​ឆ្នាំ២០១៧នេះថា ដោយមានការសហការគ្នាពីខាងប្រធានក្រុមហ៊ុនស្កាយ អង្គរ​អាយ វេរ(Sky Angkor airline) បានប្រគល់ខ្លួន​ឱ្យសមត្ថកិច្ច​នគរបាលការិ​យា​ល័​យ​សន្តិសុខ​ផ្ទៃក្នុង នៃស្នង​ការនគរ បាលខេត្តសៀមរាប យកមកធ្វើការ​សួរនាំ នៅវេលា​ម៉ោង​​៥និង៣០​នាទី​ល្ងាចថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៧នោះ បន្ទាប់ពីមាន​ពត៌មាន​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ថា​មាន​យន្ត​ហោ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​លើទឹកដី​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២២ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ជាច្រើន​ ចាប់អារ​ម្មណ៍ និង​បាន​នាំគ្នា​share បន្ត​ពេញ​ពិភព​សង្គម ហ្វេស ប៊ុក។

លោកបានបន្តថា ក្រោយពីសមត្ថកិច្ចយើង​កំពុងសួរ​នាំពីករណីជនបង្ក បាននាំគ្នាបង្ហោះនៅក្នុងសង្គមហ្វេសប៊ុក ពីរឿងធ្លាក់យន្តហោះនៅ​ខេត្ត​សៀម​រាប រួចមក ជនបង្ក ឈ្មោះ ផាវ សុជុំ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរបុគ្គលិក ក្រុមហ៊ុន​ស្កាយ អង្គរ​អាយ វេរ(Sky Angkor airline) មានស្រុកកំណើតនៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុក​ពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បាន​ឱ្យបកស្រាយនៅចំពោះមុខសមត្ថកិច្ចថា មុនដំបូង ខ្ញុំបាទ បានឃើញ​នៅក្នុងហ្វេស​ប៊ុករ​បស់​មិត្ត​ភ័ក្ក រួមការងារ របស់ខ្ញុំ ឈ្មោះ ពន្លឺ លាភា ភេទស្រី អាយុ៣១ឆ្នាំ បុគ្គលិកបំរើ​ការងារ​នៅ​លើ​យន្តហោះជាមួយគ្នា មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លាក្រាម ក្រុងសៀមរាប រួចខ្ញុំ​ក៏បាន share បន្ត ប៉ុន្តែ រូបខ្ញុំមិនបានភ្លេចគិត ពីអ្នកចូល​ចិត្តលេងហ្វេសប៊ុក ទាំងអស់ ដូច្នេះ​ខ្ញុំបាទ សុំអភ័យទោស ដល់លោក អគ្គស្នងការ​នគរបាល​ជាតិ និងលោក ស្នងការខេត្ត​សៀម​រាប ព្រមទាំងសុំទោស ជាសាធារណៈ ដល់​ប្រជាពល​រដ្ឋ​ដែលចូលចិត្ត​និយមលេង​សង្គម​ហ្វេស​ប៊ុកទាំងអស់ មេត្តាអនុគ្រោះដល់ខ្ញុំបាទផង។

​ ក្រោយមានការបង្ហោះ រូបភាពនេះ រួចបានមួយរយៈពេលខ្លី រូបខ្ញុំ ក៏បានលុបរូបភាពនោះចោលវិញ ភ្លាមៗផងដែរ និងបានប្តូរនូវរូបភាព Profile របស់ខ្លួនខ្ញុំវិញ។

សូមបញ្ជាក់ផងដែរថា បន្ទាប់​ពី​ពត៌មាន​ដ៏​ក្តៅគគុក​មួយ​នេះ ល្បី​សុះសាយ​ពេញ​ហ្វេ​សប៊ុក បាន​ធ្វើឲ្យ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណះ​នាំគ្នា​តាមដាន យ៉ាង​ជក់ចិត្ត​។​ក្នុងនោះ​ក៏​មាន​comments មួយចំនួន​បាន​និយាយថា ជា​រឿង​មិន​ពិត​ ព្រោះយន្តហោះនោះធ្លាក់នៅប្រទេសគេទេ៕ប៊ុន រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print