ខេត្តរតនគិរី ៖ ក្រុមអ្នកជិះម៉ូតូធុនធំ កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៧ បានប្រកាសថា បាត់សមាជិករបស់ខ្លួនម្នាក់ ក្នុងពេលដែលធ្វើដំណើរមកពីខេត្តរតនគិរី ត្រឡប់មកភ្នំពេញវិញ ដោយសារតែបុរសម្នាក់នោះ គ្រប់គ្រងម៉ូតូខ្លួនឯងលែងបានបណ្តាលឲ្យរអិលចេញពីផ្លូវជាតិ ធ្លាក់ទៅចិញ្ចើមផ្លូវក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រុមអ្នកជិះម៉ូតូធុនធំឈ្មោះ Pol Rider បានសរសេរក្នុងផេកផ្លូវការថា ខ្ញុំបាទទើបទទួលបានដំណឹងយ៉ាង រន្ធត់ ដោយអ្នកជិះម៉ូតូធំកម្ពុជាយើងម្នាក់ ឈ្មោះ Rongreoung Rathana គាត់បានបាត់បង់ជីវិត ក្នុងការត្រឡប់មកពីខេត្តរតនគិរីវិញថ្ងៃនេះ។ នេះជាដំណឹងដ៏គួរឲ្យសោកស្តាយបំផុត សម្រាប់ក្រុមអ្នកជិះម៉ូតូធំទាំងអស់នៅកម្ពុជា។
ខ្ញុំបាទសូមចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសាររបស់គាត់ផង យើងបានបាត់បង់ Rider ដ៏ល្អម្នាក់ សូមឲ្យវិញ្ញាណក្ខន្ធ របស់គាត់ ទៅកាន់សុគតិភព។ សូមបងប្អូនអ្នកជិះម៉ូតូធំទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះការបញ្ជាម៉ូតូ ៕ ជាយក្រុង