ខេត្តកំពង់ឆ្នាំង ៖ បុរសខ្មែរឥស្លាមម្នាក់បានយកកាំបិតកាប់ប្រទៅលើប្រពន្ធរបស់ខ្លួន បណ្តាលអោយស្លាប់ក្នុងថ្លុកឈាមហើយរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងថ្ងៃៃត្រង់ទី២៣ ខែកក្កដាឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រលងកៃស្នា ឃំុឈូកស ស្រុកកំពង់ត្រឡាច ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា ជនដៃដល់ជាប្តីឈ្មោះ ទាំ សឹម ជាខ្មែរឥស្លាម និង ស្ត្រីរងគ្រោះជា ប្រពន្ធមានឈ្មោះ ហ៊ីម សំ រស់នៅក្នុងភូមិឃុំខាងលើ។ គ្រួសារ នេះមានកូនប្រុស២នាក់នៅក្នុងបន្ទុក។
គេនៅមិនទាន់ដឹងពីមូលហេតុនៃអំពើហឹង្សានេះនៅឡើយទេ។ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ៕ចន្ថា
...