អាជ្ញាធរខណ្ឌសែនសុខហាក់មិនសូវអើពើនឹងការចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១ឡើយ

ចែករំលែក៖

ភ្នំពេញ ៖ បើទោះបីមានការណែនាំ ពីសំណាក់អភិបាលរាជធានីភ្នំពេញទៅដល់ចៅហ្វាយខណ្ឌទាំង ១២ ត្រូវហាមប្រាម មិនឱ្យប្រជាពលរដ្ឋយកចំណី ផ្លូវមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម និងណែនាំដល់ម្ចាស់អាជីវកម្ម ទាំងឡាយ ណា ដែលយកចំណីផ្លូវ ធ្វើជាចំណតរថយន្ត និងម៉ូតូ ដែលបណ្តាលឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ។
ក្នុងការណែនាំនេះ សង្កេត ឃើញថា ខណ្ឌមួយចំនួនបាន អនុវត្តន៍ការងារបានល្អប្រសើរគួរអោយកត់សម្គាល់ ។ ផ្ទុយទៅវិញចៅហ្វាយខណ្ឌមួយចំនួនទៀត ហាក់មិនសូវចាប់អារម្មណ៍ទាល់តែសោះ ជាក់ស្តែងនៅខណ្ឌសែន សុខផ្ទាល់តែម្តង ។

នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ២៧១ ចាប់ពី ស្ពានអាកាស ៧មករា ( ស្ពានអាកាសមន្ទីរពេទ្យលោកសង្ឃ ) រហូតដល់ផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រជាពលរដ្ឋភាគច្រើន បានកំពុងដាក់តាំងរបស់របរលក់ដូរ ក៍ដូចជាបើកអាជីវកម្មផ្សេងៗ នាំគ្នា រំលោភយកចំណីផ្លូវសាធារណះ សម្រាប់បំរើផលប្រយោជន៍ផ្ទាល់ខ្លួន ជាហូរហែរ កត្តាទាំងនេះ ជាហេតុនាំអោយ បង្កការកកស្ទះចរាចរណ៍ជាញឹកញាប់ និងបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណះ ផងដែរ ។

សកម្មភាពអណាធិបតេយ្យ ទាំងនេះ មតិមហាជនសង្កេត ឃើញថា កើតមានរាប់ខែឆ្នាំមហើយ ប៉ុន្តែអាជ្ញាធរខណ្ឌ សែនសុខ ឬ អាជ្ញាធរសង្កាត់ទឹកថ្លា ហាក់មិនសូវចាប់អារម្មណ៍ចុះរៀបចំសណ្តាប់ធ្នាប់នោះទេ ។ ដោយបណ្តោយអោយក្រុមអាជីវករទាំងអស់នេះ ដាក់តាំងរបស់របរលក់ដូរ និងបើកអាជីវកម្មផ្សេងៗ រំលោភចំណីផ្លូវសាធារណះជាហូរហែររហូតមកដល់ពេលនេះ ។

ពាក់ព័ន្ធទៅនឹងព័ត៍មាននេះ នា រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នគរវត្ត ពុំអាចសុំការបំភ្លឺបានទេពី លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ព្រោះទូរស័ព្ទចូល២ដងលោកមិនលើក។

សូមបញ្ជាក់ថា កាលពីរ សៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពី តំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ នៃការពង្រីកសន្តិសុខសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ  លោក ឃួង ស្រេង មានប្រសាសន៍ថា ការសម្រេចយកផ្លូវធំៗ ចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន មហាវិថីព្រះនរោត្តម ព្រះស៊ីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាដឺហ្គោលផ្លូវ២៧១ និងផ្លូវលេខ៧០។

លោកអភិបាលបានបន្តថា ដំបូងយើងត្រូវធ្វើការផ្សព្វផ្សាយណែនាំ មិនឱ្យប្រជាពលរដ្ឋយកចំណី ផ្លូវមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម និងណែនាំដល់ម្ចាស់អាជីវកម្ម ទាំងឡាយណាដែលយកចំណីផ្លូវ ធ្វើជាចំណតរថយន្ត និងម៉ូតូ ដែលបណ្តាលឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោកក៏បានស្នើឱ្យមានការចូលរួមសហការពី អាជ្ញាធរដែនដី សង្កាត់ ខណ្ឌ ក៏ដូចជាកម្លាំងនគរបាល មានសមត្ថកិច្ច ពិសេសនគរបាលសណ្តាប់ធ្នាប់ ត្រូវសហការជួយជំរុញកិច្ចការងារនេះ ឱ្យទទួលបាន ជោគជ័យ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print