ក្មេងស្ទាវ២ក្រុមបង្ករជម្លោះវាយកាប់គ្នាបណ្តាលឲ្យភាគីម្ខាងរបួសដេកពេទ្យភាគីម្ខាងទៀតជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ÷ ក្មេងស្ទាវ២ក្រុមបង្ករជម្លោះវាយតប់គ្នាបង្ករចលាចលផ្អើលសមត្ថកិច្ចស្ទើមួយខណ្ឌសែនសុខព្រោះតែពួកគេស្រែកថាមានករណីចោរប្លន់ប៉ុន្តែពេលប៉ូលីសទៅដល់ក៍ឃើញមានដំុថ្មនិងដំបងវាយគ្នាទៅវិញទៅមកបណ្តាលអោយភាគីម្ខាងរងរបួសដេកពេទ្យម្នាក់និងឃាត់ខ្លួនវាយខ្នោះ៣នាក់ ឯបក្ខពួក២នាក់ទៀតរត់គេចខ្លួន។

ករណីហឹង្សាវាយគ្នាទៅវិញទៅមកនេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ
២០១៧ នៅតាមផ្លូវសាធារណៈមួយកន្លែងក្នុងភូមិគោកឃ្លាង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ប៉ូលិសបានអោយដឹងថា÷ ក្រុមបុរសបង្ករជម្លោះដែលត្រូវបានឃាត់ខ្លួនទាំង៣នាក់នោះ ១/ ឈ្មោះជ័យ សុភ័ក្ត្រ អាយុ៣០ឆ្នាំ មុខរបរបើកបរថយន្ត ស្នាក់នៅផ្ទះជួល ម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ២/ឈ្មោះធុយ ស៊ីថា អាយុ២៣ឆ្នាំ មុខរបរជាងក្រឡឹង។ ៣/ឈ្មោះ យេប សុខយ៉េន អាយុ១៨ឆ្នាំ មុរខរបរធ្វើជាងក្រឡឹង។ ចំណែកម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងដេកមន្ទីរពេទ្យ ឈ្មោះយុយ ហេរ៉ូ អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ របួសដាច់ម្រាមដៃនិងបែកក្បាល។

តាមប្រភពត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុភាគីទំនាស់មានគ្នា៦នាក់ដោយ
ភាគីទី១ មានគ្នា២នាក់ ១ឈ្មោះ ធុយ ស៊ីថា ២ឈ្មោះ យេប សុខយ៉េន (ឃាត់ខ្លួន)និងភាគីទី២មានគ្នា៤នាក់ មាន១ឈ្មោះ យុយ ហេរ៉ូ(ដេកពេទ្យ) ២ឈ្មោះជ័យ សុភ័ក្ត្រ (ឃាត់ខ្លួ)និង២នាក់ទៀតគេចខ្លួន។

ប្រភពដដែលបន្តទៀតថាដោយសារពួកគេជិះម៉ូតូតាមផ្លូវហើយបានឌឺដងពាក្យសំដីដាក់គ្នា ពេលនោះដោយសារភាគីទី១អាងមានគ្នីគ្នាច្រើនក៏បាន មកវាយលើភាគីទី២ ប្រតាយប្រតប់គ្នាដោយប្រើដំថ្មផងដំបងបង្កចលាចល​ ផ្អើលប្រជាជន ហើយប្រជាជនបានរាយការណ៍តាមទូរស័ព្ទមកប្តឹងប៉ូលិស មូលដ្ឋានមកជួយអន្តរាគមជាក់ស្តែងឃាត់ខ្លួនបាន៤នាក់ តែ២នាក់ទៀតបានរត់គេចខ្លួនបាត់។

នៅកន្លែងកើតហេតុប៉ូលិសបានប្រមូលវត្ថតាំងបង្ករហេតុមានដំថ្ម និងដំបងដែលបន្សល់ទុករាយប៉ាយលើដងផ្លូវនោះនិងម៉ូតូចំនួន៤គ្រឿងទៀតយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print