ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាល ខេត្តសៀមរាប ចាប់ខ្លួនចោរ ២នាក់ ពាក់ពន្ធ័អំពើប្លន់ម៉ូតូ ដោយប្រើអាវុធ (កាំបិត) គំរាមយក កាលពីវេលាម៉ោង១៦:០០នាទី ថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងជើងសារ មន្ទីក្រហម ក្នងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯកទិត្យ ណារ៉ុង ស្នងការ ខេត្តសៀមរាបបានបញ្ចាអោយ នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្លក្រាម សហការណ៍ជាមួយ នគរបាល ផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប រួមជាមួយកំលាំងការិ/ល័យ ប្រឆាំងគ្រឿង ញៀនខេត្ត ធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាតខ្លួន ឈ្មោះស្រ៊ី វិន ភេទប្រុស អាយុ១៩ឆ្នាំ (ជាអ្នកទិញម៉ូតូពីជនសង្ស័យ)និង ឈ្មោះជា ចាន្នី ភេទប្រុស អាយុ២៤ឆ្នាំ(អ្នកគក់ជេ) អ្នកទាំង០២នាក់នេះក្រោយពីចាប់ ខ្លួន បានប្រាប់ថាខ្លួនមិនដឹងទេថាម៉ូ តូនោះ យកមកពីណា ព្រោះជនសង្ស័យបាន កុហក់ថា ម៉ូតូអត់ពន្ធ យកមកខេត្តបន្ទាយមានជ័យ ក្រោយពីដឹងរឿងអ្នកទាំង២បានប្ រគល់ម៉ូតូ អោយមកសមត្ថកិច្ច ដើម្បីចាប់ជនសង្ស័យបន្ដ ។
បន្ទាប់មកបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ទៀត ពាក់ពន្ធ័ករណី ប្រើប្រាស់គ្រឿងញៀន មកធ្វើការសាកសួរ និងពិនិត្យមើលភិនភាគ ស្នាមសាក់រូបលើជើងខាងស្តាំ ជនសង្ស័យឈ្មោះ ម៉ន ណារីន ភេទប្រុសនិងឈ្មោះខុម វណ្ណា ភេទប្រុស ទើបដឹងថាជនសង្ស័យទាំង២នាក់ ពាក់ពន្ធ័និងអំពើប្លន់ ត្រង់ចំណុចខាងលើ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០នាទីព្រឹក ជនសង្ស័យទាំង២នេះបានឆ្លើយសារភា ពថាខ្លួនពិតជាបាន ធ្វើសកម្មភាព ប្លន់យក ម៉ូតូជនរងគ្រោះពិតមែន។
ក្រោយពីសមត្ថកិច្ចប្រមូលវត្ងុ តាងនិងសាកសួរចំម្លើយ ចងក្រងសំនុំ រឿងរួច អ្នកទិញនិងអ្នកគក់ជេរម៉ូតូ ត្រូវបានដោះលែងវិញ ចំណែកជនសង្ស័យឈ្មោះ ម៉ន ណារីន និងឈ្មោះខុម វណ្ណា៎ ត្រូវបានចាប់ខ្លួនបញ្ចូនទៅតុលា ការចាត់ការតាមច្បាប់៕ប៊ុន រិទ្ធី