បុរសម្នាក់ជិះម៉ូតូ ឡែត មួយគ្រឿង បញ្ច្រាស់ផ្លូវ ជិះទៅបុក រថយន្តកូរ៉េ ដឹកទឹកផ្លែឈើពេញទំហឹងបណ្តាលអោយ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ឡែត មួយគ្រឿង សង្ស័យស្រវឹងស្រាហើយបាន ជិះម៉ូតូបញ្រ្ចាស់ផ្លូវ បានជ្រុលទៅបុកនិងរថយន្តកូរ៉េដឹកទឹកផ្លែឈើ ពីមុខ ពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង១០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បានជិះម៉ូតូមួយគ្រឿងម៉ាក ឡែត ពណ៍ស ដែលមានពាក់ស្លាកលេខ ភ្នំពេញ1FI-5509 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតមកលិច ហើយបានជិះម៉ូតូ បញ្ច្រាស់ផ្លូវ ក្នុងល្បឿនយ៉ាងលឿន ដោយមិនប្រុងប្រយ័ត្ន ក៏ជិះទៅបុក រថយន្តកូរ៉េមួយគ្រឿងម៉ាក ហីុយ៉ានដាយ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-6375 ដឹកទឹកផ្លែឈើខាងលើ ចំពីមុខ ពេញទំហឹង បណ្ដាលអោយបុរសដែលជិះម៉ូតូឡែនខាងលើ រងរបួសធ្ងន់ ដេកសន្លប់នៅនិងកន្លែង ភ្លាមៗនោះក៏ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌ៧មកាបានចុះមកធ្វើការវាស់វែងយក រថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print