បិទទ្វារទឹកជាងដប់ថ្ងៃផ្ទៃ ទឹកបាតអាងមានកម្ពស់ ៦៨ម៉ែត្រ បើគិតពីរបាតអាងដល់ខ្នងទំនប់មានកម្ពស់ ៧៨ម៉ែត្រ អាជ្ញាធរខេត្តត្រៀមរៀបចំ ជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងការជម្លៀសចេញពីតំបន់អាងទំនប់ពេលបិតទ្វារទំនប់ទាំង១០

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពីទ្វារទឹកទំនប់វារីអគ្គីសនី សេសានក្រោមពីបានបិទជាង១០ថ្ងៃ ផ្ទៃទឹកបាតអាងបានឡើងកម្ពស់៦៨,២១ម៉ែត្រនៅថ្ងៃទី២៦កក្កដានេះ អាជ្ញាធរខេត្តនិងក្រុមការងារពាក់ពន្ធ័ ដោះស្រាយផលប៉ះពាល់បាននាំគ្នាត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ដែលនៅប្រកាន់ជំហរមិនទទួលយកសំណងចាក់ចេញ ពីភូមិស្រែគរចាស់ដើម្បីបញ្ជៀសពីប្រការគ្រោះថ្នាក់នៃទឹកអាងទំនប់សេសានក្រោមពី។

លោកឆាយ ម៉េងមន្ត្រីបច្ចេកទសទំនប់វារីរអគ្គីសនីសេសានក្រោមពីបានឱ្យដឹងថា៖ ក្រុមហ៊ុនបានបិទទ្វារទឹកទំនប់ចំនួន៨ហើយ ក្នុងចំណោមទ្វារទឹកចំនួន១០ ដើម្បីយកទឹកបំពេញអាង សំរាប់បំរើឲ្យវារីអគ្គិសនីនិងធ្វើការត្រួតពិនិត្យទៅលើគុណភាពទំនប់ផងក្នុងពេលសាងសង់រួច។
លោកបានបន្តថា៖ក្រោយពីបិទទ្វារទឹកទំនប់នៅថ្ងៃទី១៥កក្កដា មកដល់ថ្ងៃ២៦កក្កដានេះ ទឹកក្នុងផ្ទៃបាតអាងបានឡើងដល់ខ្ពស់៦៨,២១ម៉ែត្រ ខ្សែទឹកខាងលើ វ៉ឺនសៃកម្ពស់១0៨,៣៧លំផាត់កម្ពស់១០២,៣៨ម៉ែត្រ ស្ពានបណ្តែតទឹកកម្ពស់៥២,៥៦ស្រែគរកម្ពស់៦៩,២៣ម៉ែត្រស្ថិតនៅក្នុងស្ថានភាពមូយដែលតំរូវឲ្យប្រជាពលរដ្ឋយើងដែលមិនព្រមចាកចេញនោះ ត្រូវត្រៀមលក្ខណៈ គ្រប់បែបយ៉ាងក្នុងការបញ្ជៀសពីភាពលិចលង់ទាំងនេះ។

លោកញ៉ែម សារីអភិបាលរងខេត្តបានបញ្ជាក់ថាៈទោះបីបងប្អូនប្រជាពលរដ្ឋយើងបានត្រៀមលក្ខណៈនិងអ្នកពាក់ពន្ធ័ រៀបចំនៅមធ្យោបាយសំរាប់ជួយដល់ការងារសង្គ្រោះនេះក៏ដោយ តែអាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាលមិនចង់ឃើញបងប្អូនប្រជាពលរដ្ឋទៅរស់នៅ ដោយគ្មានសុវត្តិភាពខុសពី ភូមិរដ្ឋបាលដែលបានរៀបចំបំរុងទុកនោះទេ។

លោកអភិបាលរងខេត្តសូមអំពាវនាវឲ្យបងប្អូនប្រជាពលទាំងអស់ ល្មមដល់ពេលធ្វើការសំរេចចិត្តចូល រួមជាមួយអាជ្ញាធរដូចបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ដើម្បីក្រុមការងារដោះស្រាយផលប៉ះ ពាល់ចុះវាស់វែងផ្ទះ សំបែងរាប់ចំនួនផលដំណាំ ចេញសំណងឲ្យបានគ្រប់គ្រាន់ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងនាំគ្នាទៅរស់នៅភូមិថ្មី ដើម្បីជីវភាពថ្កុំថ្កើនទាំងអស់គ្នា ។

លោក សៀក មេគង្គ មេឃុំស្រែគរបានអះអាងថា៖ បញ្ហានេះអាជ្ញាធរឃុំ បានធ្វើការពន្យល់ណែនាំប្រជា ពលរដ្ឋគ្រប់ច្រកល្ហកហើយ ជាពិសេសគឺចង់ទាមទារឲ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរ ទទួលយកសំណងពី រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ដើម្បីបានរស់នៅកន្លែងថ្មីដូចប្រជាពលរដ្ឋដ៏ទៃទៀត ដែលយើងមានហេដ្ឋរចនាស ម្ពន្ធ័ ប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពរស់នៅ ។
លោកបញ្ជាក់ថាៈ អាជ្ញាធរឃុំ ស្រុកក៏ដូចជាក្រុមហ៊ុនកំពុងតែសំដែងការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះប្រ ជាពលរដ្ឋប្រមាណជិត១០០ខ្នងផ្ទះនេះ ដែលមិនព្រមចាកចេញពីព្រោះទឹកទំបន់និងឡើងលិចជារៀងរហូតមិន អាចស្រកចុះដូចទឹកឡើងនៅរដូវវស្សាបែបធម្មជាតិនោះទេ ហើយប្រជាពលរដ្ឋក៏ត្រូវរង ការជំលៀសចេញទៅ រកទីទួលសុវត្តិភាពផងដែរ។

លោកស្រី ភុំ ណេង នៅភូមិស្រែគរចាស់ជាប្រជាពលរដ្ឋមិនព្រមទទួលសំណងចាកចេញបានលើកឡើងថា៖ រឿងនេះពួកគាត់បានត្រៀមលក្ខណៈប្រុងប្រយត្ម័រួចជាស្រេចហើយ ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹកទំបន់នេះ ។
លោកស្រីបញ្ជាក់ថាៈ លក្ខណៈសម្បត្តិនោះប្រជាពលរដ្ឋមានទូក មានក្បូន និងបានកាប់ឆ្ការៀបចំបោះជំរកបង្កើតជាទីទួលសុវត្តិភាពនៅខាងក្រោយសាលារៀនអនុវិទ្យាល័យ ឃុំស្រែគរ ប្រមាណជាង១គីឡូម៉ែត្រ ដើម្បីទៅនៅទីនោះ ។

សូមបញ្ជាក់ថាៈ ប្រជាពលរដ្ឋដែលប្រកាន់ជំហរតឹងរឹងមិនព្រមចុះចូលជាមួយអាជ្ញាធរ នៅឃុំ ស្រែគរមានចំនួន៨៧ខ្នងផ្ទះឃុំក្បាល់រមាស៣០ខ្នងផ្ទះ គិតមកដល់ថ្ងៃទី២៦កក្កដានេះ មានប្រជាពលរដ្ឋចំនួន៦ខ្នងផ្ទះបា នព្រមព្រៀងទទួលយកសំណងចាក់ចេញ ក្រៅពីនោះទៀតកំពុងត្រៀមលក្ខណៈជំលៀសខ្លួន ទៅរកទីទួលសុវ ត្តិភាព ក្នុងពេលដែលរដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបង្ការចំពោះ ស្ថានភា ព កំពស់ទឹក ដែលនឹងត្រូវឡើងលិចទីតាំងមូលដ្ឋានចាស់ ភូមិក្បាលរមាស ឃុំក្បាលរមាស និងឃុំស្រែគរ ជាតំបន់ក្នុងអាងទំបន់នេះ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print