មីស៊ីលការពារ របស់សាឌីអារ៉ាបី វាយស្ទាក់កម្ទេចមីស៊ីល របស់ក្រុម ឧទ្ទាមហ៊ួធី (Houthi)ដោយជោគជ័យ

ចែករំលែក៖

កម្លាំងទាហានអាកាសសាឌី អារ៉ាបី​បានប្រកាសឲ្យដឹងថា មីស៊ីលការពារ​ បានធ្វើការវាយស្ទាក់កម្ទេច មីស៊ីល របស់ក្រុម​ឧទ្ទាម​Houthi សម្តៅទៅលើព្រះវិហារដ៏ស័ក្តិសិទ្ធ Mecca ។ មីស៊ីលសត្រូវត្រូវបាន បាញ់កម្ទេច ដោយប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់ប្រទេសនេះ។
កម្លាំងការពារ របស់សាឌី អារ៉ាបីមិនបាន បញ្ចាក់ថា ប្រព័ន្ធមីស៊ីលការពារមួយណា ប្រភេទអ្វីដែលបានប្រើប្រាស់វាយស្ទាក់នោះឡើយ​។
ក្រោយលេចចេញព័ត៌មានស្តីពីការបាញ់ស្ទាក់ខាងលើ ក្រុមឧទ្ទាម ហ៊ួធី ក៏បានបាញ់មីស៊ីលរយៈចម្ងាយមធ្យម Korkan-1​សម្តៅទៅលើទីតាំង ទ័ពអាកាស Fahad ក្នុងតំបន់ Taif ហើយទីតាំងទាំងនោះត្រូវ បានមីស៊ីលបាញ់ចំផងដែឬ។
តាំងពីដើមឆ្នាំ​២០១៧មកទល់ពេលនេះ សាឌីអារ៉ាបីបានវាយស្ទាក់មីស៊ីលជាច្រើន​ដែលវាយប្រហារពីក្រុមឧទ្ទាមហ៊ូធី​។ កាលពីខែមីនា ប្រព័ន្ធមីស៊ីលការពារ​ PAC-3 ​របស់សាឌីអារ៉ាបី​បានបាញ់ស្ទាក់កម្ទេចមីស៊ីល​៤ដើមរបស់ក្រុមហ៊ូធី បាញ់ចេញពីប្រទេសយេម៉ែន សម្តៅទៅលើទីក្រុង​ Abha និង​ Khamis Mushait ។
កាលពីខែតុលា ឆ្នាំ២០១៦កងកម្លាំងចម្រុះ ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសថា កង កម្លាំងបានស្ទាក់ចាប់មីស៊ីល ដែលបានចាប់ផ្តើមឆ្ពោះទៅរកមែកកា ចេញពីយេម៉ែនផងដែរ ហើយ គ្រាប់មីស៊ីលនោះ ត្រូវបានគេបំផ្លាញនៅចំងាយ ៦៥គីឡូម៉ែត្រពីទីក្រុងដ៏ពិសិដ្ឋបំផុត សម្រាប់អ្នកកាន់ សាសនាអ៊ីស្លាម ខណៈដែលគ្មានការខូចខាតណាមួយត្រូវ បានរាយការណ៍នោះ។
កាំជ្រួចមីស៊ីលផ្លោង ដែលត្រូវបានបាញ់បង្ហោះដោយកងជីវពល ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំង ការពារដែនអាកាស ដោយប្រើប្រាស់មីស៊ីលប៉ាទ្រីយ៉ូតពីលើដីទៅអាកាស ដោយទម្លាក់បំណែក របស់វា នៅក្នុងតំបន់គ្មានមនុស្សរស់នៅ ទន្ទឹមនឹងនេះដែរ កងកម្លាំងចម្រុះរបស់អារ៉ាប៊ីសាអូឌីត ក៏បាន គ្រប់គ្រង ដើម្បីបំផ្លាញបន្ទះបាញ់បង្ហោះមីស៊ីលរបស់ពួកគេរួចហើយដែរ។
ការវាយប្រហារ ដោយមីស៊ីលទៅលើ អារ៉ាបីសាអូឌីត គឺជាការសងសឹករបស់ក្រុមឧទ្ធាម ដោយសារតែរដ្ឋាភិបាល​សាឌី អារ៉ាបី​ចូលរួមវាយប្រហារ​ទៅលើ​ ក្រុមឧទ្ទាមនៅក្នុងប្រទេស យ៉េម៉ែន៕
សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print